ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ និងភ្លៀងមួយមេ នារំលងអធ្រាត្រ នៅឃុំស្វាយរលំ បណ្តាលឲ្យរលំផ្ទះមួយខ្នង សង្តត់មនុស្ស របួសធ្ងន់ ស្រាល៨នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ខ្យល់ និងភ្លៀងមួយមេ កាលពីវេលាម៉ោងរំលងអធ្រាត្រ នៅឃុំស្វាយរលំ បណ្តាលឲ្យរលំផ្ទះមួយខ្នង សង្តត់មនុស្ស របួសធ្ងន់ ស្រាល៨នាក់ ។

ករណីនេះកើតហេតុនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០២និង២០នាទី នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលអោយរលំផ្ទះ០១ខ្នង ទំហ៊ំ០៧ គុណ០៩ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង មានម្ចាស់ផ្ទះឈ្មោះ អិច អឿន ភេទប្រុស អាយុ ៧៨ឆ្នាំ និង ប្រពន្ធឈ្មោះ មាច អុស ភេទស្រី អាយុ ៧៦ឆ្នាំ និងមានសមាជិកស្នាក់នៅចំនួន ១១នាក់ ប្រុស ០៤នាក់ ក្នុងនោះក៏បណ្តាលអោយសង្កត់មនុស្ស របួសធ្ងន់ ០២នាក់ស្រី និងរបួសស្រាល ០៥នាក់ ស្រី០២នាក់ ។

ក្នុងហេតុការខាងលើ ក៏មានការជួយសង្គ្រោះពី
សំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងគ្នានិង សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំជួយសង្គោ្រះជនរងគ្រោះ និងបានបញ្ជូនជនរងគ្រោះចំនួន០២នាក់ ដែលរបួសធ្ងន់ ទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្ដាលបានទាន់ពេលវេលាផងដែរ ៕ ស្អាងជ័យ

 

1 2 3 4


ចែករំលែក៖