ព័ត៌មានទាន់ហេតុការណ៍៖

លោក សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប អសមត្ថភាពគ្រប់គ្រងមន្ត្រីបណ្តោយឲ្យដេកស៊ីប្រាក់ខែរដ្ឋអត់បង្ក្រាបបទល្មើសនេសាទ

ចែករំលែក៖

ខេត្តសៀមរាប៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប លោក ព្រិន សាវិន អសមត្ថភាពក្នុងការគ្រប់គ្រងមន្ត្រីរបស់ខ្លួនបណ្តោយឲ្យមន្ត្រីខ្លះដេកស៊ីប្រាក់ខែរដ្ឋ តែមិនបង្ក្រាបបទល្មើសនេសាទដែលកំពុងមានសកម្មភាពយ៉ាងអនាធិបតេយ្យនៅតំបន់ចុងឃ្នាស, បឹងពពាយ, បឹងក្បាលថ្លោល, ពាមតាអួ, ព្រែកដូនមាស និងព្រែកទាល ស្ថិតក្នុង ខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមបណ្តាសង្កាត់មួយចំនួនក្នុង ខេត្តសៀមរាបបានឲ្យដឹងថា កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មានមនុសុសមួយ ក្រុមបានបំផ្លាញធនធានមច្ឆជាតិដោយប្រើឧបករណ៍នេសាទមានសាច់អួនស្បៃ មុងរាប់ពាន់ម៉ែត្រ និងរាប់សិបកន្លែងរាយ ចាប់ត្រីយកមកឲ្យក្រពើត្រីឆ្ដោនិងត្រី អណ្ដែងស៊ីជាដើម ។

ប្រភពបានបន្តថា ការប្រព្រឹត្តសកម្មភាព នេសាទដោយប្រើប្រាស់ឧបករណ៍ខុស ច្បាប់ទាំងនេះប្រជាពលរដ្ឋបានដាក់ការ សង្ស័យថា មានការត្រូវរ៉ូវគ្នារវាងមន្ត្រីជលផលសមត្ថកិច្ចពាក់ព័ន្ធនឹងក្រុមឈ្មួញ ទើបគ្មានការបង្ក្រាបនៅទីតាំងខាងលើបើទោះបី ជាមានការប្រព្រឹត្តបទល្មើសនៅទីតាំងក្បែរ ស្នាក់ការជលផលក៏ដោយ ។

ប្រភពដដែលបានបញ្ជាក់ថា ប្រមុខរាជ រដ្ឋាភិបាលបានឲ្យចិញ្ចឹមត្រីបែបលក្ខណៈ យកនុយសិប្បនិមិត្តឲ្យត្រីស៊ី និងអនុវត្ត ច្បាប់ឲ្យបានត្រឹមត្រូវតែមន្រ្ដីថ្នាក់ក្រោម ពុករលួយធ្វើឲ្យប្រជាលពលរដ្ឋមានការ ត្អូញត្អែរថា ផលត្រីក្នុងបឹងចេះតែថយចុះជាលំដាប់ឈានទៅរលាយផុតពូជជាបន្ត បន្ទាប់ប្រសិនបើមន្ត្រីទាំងនោះនៅបណ្តោយ ឲ្យមានបទល្មើសកើតទ្បើងយ៉ាងដូច្នេះ។

ទាក់ទិននឹងករណីខាងលើនេះលោក ព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផល ខេត្តសៀមរាបបានឲ្យដឹងថា បទល្មើសដោយ ប្រើប្រាស់ឧបករណ៍ខុសច្បាប់នេះលោក នឹងចុះបង្រ្កាបនៅថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ខាងមុខនេះ ព្រោះលោកជាប់រវល់។ ជាមួយការសន្យានេះមហាជនកំពុងរង់ចាំ មើលការបង្រ្កាបនេះមានប្រសិទ្ធភាព ប៉ុណ្ណាឬគ្រាន់តែនិយាយហើយអនុវត្តន៍តែបន្ដិចបន្តួចដើម្បីបិទបាំងបទល្មើសធំៗ។

តំណាងសហគមន៍ជលផលម្នាក់បានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះភាគច្រើន ជាអ្នកមានប្រាក់។ ដូច្នេះពួកគេមិនខ្លាចការ បង្ក្រាបរបស់មន្ដ្រីជលផលនិងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ បច្ចុប្បន្នប្រជាពលរដ្ឋ មានការសង្ស័យថា មន្ដ្រីជលផលនិងសមត្ថ កិច្ចពាក់ព័ន្ធជាអ្នកបើកដៃទើបក្រុមជន ល្មើសគ្មានញញើតអ្វីទាំងអស់។ ករណី នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងរដ្ឋបាលជលផលគួរចាត់វិធាន ការទប់ស្កាត់បទល្មើសប្រកបដោយប្រសិទ្ធ ភាព ហើយមិនត្រូវជឿលើរបាយការណ៍ របស់ក្រុមមន្ដ្រីថ្នាក់ក្រោមនោះទេ ព្រោះជួន កាលមន្ដ្រីថ្នាក់ក្រោមមួយចំនួនអាចធ្វើ របាយការណ៍ភូតភរដើម្បីបិទបាំងផល ប្រយោជន៍ផ្ទាល់ខ្លួន ។

លោក វុធ នាយសង្កាត់រដ្ឋបាលជល ផលចុងឃ្នាសបានឲ្យដឹងតាមទូរស័ព្ទថា មួយរយៈនេះលោកមិនបានចុះបង្រ្កាបនោះ ទេដោយសារតែជារដូវបើកនេសាទ ទើប រយាលបន្តិចតែលោកនឹងរៀបចំកម្លាំងចុះ បង្រ្កាបបទល្មើសនេសាទខាងលើនេះនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕ ប៊ុន រិទ្ធី

as-1 as-2 as-3


ចែករំលែក៖