ព័ត៌មានទាន់ហេតុការណ៍៖

FBI៖ លោកស្រី គ្លីនតុន មិនពាក់ព័ន្ធបទឧក្រិដ្ឋតាមរយៈអ៊ីម៉ែលនោះទេ

ចែករំលែក៖

 

ក្រុម FBI អាមេរិក ទើបតែចេញប្រកាសលទ្ធផលស្រាវជ្រាវរបស់ខ្លួនកាលពីវេលាម៉ោងទៀបភ្លឺថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ថា លោកស្រី ហ៊ីលឡារី គ្លីនតុន មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយពាក់ព័ន្ធការប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួន កាលអំឡុងពេលកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនោះឡើយ ។

ក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់សភា ប្រធានក្រុមFBI លោក James Comey បានសរសេរថា ភ្នាក់ងាររបស់ខ្លួនបានបិទបញ្ចប់ការត្រួតពិនិត្យស៊ើបអង្កេតរបស់ខ្លួន និងមិនមានការប្តូរផ្លាស់អ្វីឡើយទាក់ទងគោលជំហររបស់ខ្លួនដែលបានប្រកាសកាលពីពេលកន្លងមក ។

កាលពីខែកក្កដា ឆ្នាំ២០១៦ លោក James Comey បានថ្លែងថា លោកស្រី គ្លីនតុន បានធ្វេសប្រហែសដោយសារតែប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួននោះ ប៉ុន្តែមិនមានពាក់ព័ន្ធជាមួយបទឧក្រិដ្ឋអ្វីឡើយ អំឡុងពេលលោកស្រីកាន់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ។

បញ្ហានេះបានផ្ទុះឡើងម្តងទៀត បន្ទាប់ពីអ៊ីម៉ែលថ្មីមួយទៀត ទើបត្រូវបានគេរកឃើញ ។

ក្រុម FBI បានបញ្ជាក់ថា ទើបតែបានរកឃើញអ៊ីម៉ែលលើម៉ាស៊ីកុំព្យូទ័រឡេបថប់ របស់អ្នកស្រី Anthony Weiner ដែលទើបលែងប្តីជាទីប្រឹក្សាជិតដិតបំផុតរបស់លោកស្រីគ្លីនតុន ។

លោក Camey បានផ្ញើលិខិតមួយច្បាប់ទៅកាន់សភាកាលពីថ្ងៃទី៦ ខែវិច្ឆិកាបញ្ជាក់ថា «ផ្អែកមូលដ្ឋានត្រួតពិនិត្យ យើងមិនផ្លាស់ប្តូរការសម្រេចរបស់យើងកាលពីខែកក្កដា ដោយគោរពចំពោះលោកស្រីរដ្ឋមន្ត្រីការបរទេសគ្លីនតុននោះឡើយ» ៕

maxresdefault


ចែករំលែក៖