ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសង្គមកិច្ចសន្យាមិនឲ្យ​មានអ្នកសុំទាន​បង្កការ​អុក​ឡុក​ ឬ​រំខាន ដល់ប្រ​ជាពល​រដ្ឋ​ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះឡើយ

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកជាពិសេស នៅរាជធានីភ្នំពេញ គេតែងសង្កេតឃើញមានជនអនាថាឬជន ពិការស្ទើរគ្រប់រូបភាព បានដើរសុំ ទាន តាមទីសាធារណៈរាប់សិបនាក់ បើទោះបី មន្ទីរសង្គមកិច្ច ឬស្ថាប័នពាក់ រួមជាមួយ សមត្ថកិច្ច ចុះប្រមូលយកទៅដាក់នៅមណ្ឌល់អប់រំក្តី ក៏ ប៉ុន្តែសម្រាប់បុណ្យអុំទូកឆ្នាំ២០១៦នេះ មន្ត្រីទទួលបន្ទុកផ្នែកជនអនាថា លោក ផល សុផល ប្រធានមន្ទីរសងង្គមកិច្ច រាជធានី បានសន្យាថា ៖ នឹងប្រមូលជនទាំងនោះឲ្យអស់ ១០០ភាគរយ គឺមិនឲ្យមានការរំខាន ដល់ប្រជាពលរដ្ឋដែលអញ្ជើញទៅកំសាន្តក្នុងព្រះរាជពិធីបុណ្យដូចមុន បានទៀតទេ ។

លោកសន សុផល ប្រធានមន្ទីរសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៧ វិច្ឆិការ២០១៦ថា ៖ ដើម្បីចូលរួមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងព្រះរាជពិធីបុណ្យអុំទូកឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតនោះ មន្ទីរសង្គមកិច្ចបានត្រៀមរៀបចំកំលាំងដែលមានឯកសណ្ឋានរបស់សង្គមកិច្ចចំនួន៩១នាក់ ដោយបានបែងចែកជា៧ក្រុម ដើម្បីប្រមូលជនអនាថាឬជនពិការដើរសុំទានក្នុងរាជធានីភ្នំពេញ ។

លោកបន្តថា ៖ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អ្នកសុំទានអាចមាន ប្រមាណជាង៣០០នាក់ ក្នុងនោះមកពីបណ្តាខេត្តនានាក្នុងទិសដៅមកសុំទាននៅភ្នំពេញមានប្រមាណ២០០នាក់ និងអ្នកសុំទាន ដែលមានស្រាប់នៅភ្នំពេញប្រមាណជាង១០០នាក់ទៀត ។ ចំពោះអ្នកសុំទានទាំងនោះ ត្រូវតែប្រមូលឲ្យបាន និងឲ្យអស់១០០ភាគរយ តែម្តង ដោយមិនបណ្តោយឲ្យពួកគេបង្កការអុកឡុកឬរំខានដល់ប្រជាពលរដ្ឋដែលកំពុងតែចូលរួមសប្បាយរីករាយនោះទេ ។

លោកសន សុផល បានបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យអុំទូកនៅ រាជធានីភ្នំពេញលើកមុនៗគេតែងទទួលបានព័ត៌មានថា អ្នកសុំទានមួយចំនួនបានឈ្លាតឱកាសលួច លូកឬវះហោប៉ៅយកលុយ និងរបស់របរពីប្រជាពលរដ្ឋ និងមានរហូតដល់មានការប្រើប្រាស់គ្រឿងញៀនទៀតផង តែសម្រាប់ឆ្នាំនេះ មន្ទីរសង្គមកិច្ចបានរៀបចំក្រុមការងារប្រចាំការទាំងយប់ទាំងថ្ងៃ ព្រមទាំងសន្យាថា នឹងលុបបំបាត់ឲ្យអស់មិនឲ្យមានតែម្តង ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ។

សូមបញ្ជាក់ថា៖ ក្នុងឆ្នាំ២០១៥ គណៈកម្មាធិការអន្ដរក្រសួង បានចេញសេចក្ដីថ្លែងការរួមមួយឲ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទូទំាងប្រទេស ត្រូវបង្កើនការយកចិត្ដទុកដាក់អនុវត្ត និងរឹតបន្តឹងតាមផ្លូវច្បាប់ចំពោះជនណាដែលកេងប្រវ័ញ្ចផ្លូវភេទ កេងប្រវ័ញ្ចពលកម្មកុមារ ស្ដ្រី និងជួញដូរមនុស្សជាដើម ដោយបង្កើនប្រសិទ្ធភាពនៃការផ្តល់យុត្តិធម៌ និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋសំដៅការពារសិទ្ធិសេរីភាព និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គមផងដែរ ៕ សំរិត

cover176


ចែករំលែក៖