ភ្នំពេញ៖ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាពចូលប្លន់ក្នុងបណ្ណាគារស៊ីន ហួររួចរត់គេចខ្លួន និងមានប្រជាពលរដ្ឋដេញ និងស្រែកថាចោរតាមដងផ្លូវ រហូតឈានទៅដល់ការបាញ់សម្លាប់ទាហ៊ានម្នាក់ ដែលយាមនៅក្នុងដីឡូត៍មួយកន្លែងបណ្តាលអោយស្លាប់ហើយគេចខ្លួនចូលក្នុងព្រៃបាត់ ហើយកម្លាំងនគរបាលចម្រុះជាច្រើនអ្នក ក៏បានឡោមព័ទ្ធទីតាំងចំណុចកើតហេតុ តាំងពីវេលាម៉ោង១និង៣០រសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ វេលាម៉ោង១២និង១៥នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងបានឡោមព័ទ្ធ និងរុករកនៅក្នុងព្រៃនោះ ។
ជនរងគ្រោះដែលស្លាប់នោះឈ្មោះយ៉េន រីណង់ អាយុ២៣ឆ្នាំជាមន្រ្តីយោធានៅកងពលតូចង៧០ មានទីលំ នៅក្នុងភូមិសំរោង ឃុំបារាយណ៏ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករងរបួសឈ្មោះយី សុខហេង អាយុ២៦ឆ្នាំ ជាយោធានៅអង្គភាពជាមួយគ្នានោះដែរ ដោយឡែកជនរងគ្រោះ ដែលជាជនជាតិម្ចាស់កាបូប លុយនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ អស់លុយតែ៥០០ដុល្លារប៉ុណ្ណោះ ៕ សុខាសែនជ័យ