ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីមនាំយកអាវរងាសម្តេចតេជោចែកជូនកងទ័ពទូទាំងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

បន្ទាយមានជ័យ៖ អាវរងាជាង៣ពាន់ អាវត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ នាំយក ទៅប្រគល់ដល់បណ្តាកងឯកភាពព្រំដែនកម្ពុជា-ថៃ ទិសទី១ យោធភូមិភាគទី៥ កាល ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅនឹងកង ពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយ មានជ័យ ។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ ប៊ុន សេង មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៥ លោក ឈឿង សារិទ្ធ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ព្រមទាំង កម្លាំងប្រដាប់អាវុធមកពីស្ថាប័ន នគរបាលការពារព្រំដែន អាវុធហត្ថ យោធាគ្រប់អង្គភាពចំនួន២២ទូទាំងខេត្ត ។
នៅក្នុងឱកាសនោះលោកនាយឧត្តម សេនីយ៍ គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេច ទាំង២ តែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ។

ជាក់ស្តែងដោយរដូវរងាឈានចូល មកដល់ ដើម្បីកុំឲ្យរងាសម្តេចបាននាំយកអាវរងាចំនួន៣.៥៣៦អាវ មកចែកជូនដល់បងប្អូនក្នុងកងឯកភាពព្រំដែនកម្ពុជា-ថៃ ទិសទី១ យោធភូមិភាគទី៥នៃខេត្តបន្ទាយមានជ័យ ដែលក្នុងនោះរួមមាន បញ្ជាការជួរមុខ បន្ទាយមានជ័យ វរសេនាតូចការពារអាកាស កងពលតូចថ្មើរជើងលេខ៥១ កងការពារព្រំដែនគោកលេខ៥០៣ តំបន់ សឹករងបន្ទាយមានជ័យ កងការពារព្រំដែន គោកលេខ៥០៥ វរសេនាតូចលេខ២ បន្ទាយមានជ័យ ទីបញ្ជាការស្រាលនគរបាលយោធភូមិភាគទី៥ វរសេនាតូចនគរបាលការពារព្រំដែនទាំង៤ ទីបញ្ជាការកងទ័ព ជើងគោកជួរមុខទីបញ្ជាការរថក្រោះអគ្គបញ្ជា ការក្រុមការងារទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ អាវុធហត្ថបន្ទាយមានជ័យ ។

ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នបានធ្វើការប្តេជ្ញាចិត្ត ក្នុងការការពារបូរណភាពទឹកដី និងការ បម្រើប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាឲ្យព្រំដែនមានសន្តិភាពមិត្ត ភាព អភិវឌ្ឍន៍ និងទំនាក់ទំនង ៕ ហេង សូរិយា

 

we se d a c e r


ចែករំលែក៖