ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ទាក់ដៃចង្កូតម៉ូតូគ្នា ដួលបោកក្បាលស្លាប់ ម៉ូតូបង្កបើកគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលយុវជនរូបនេះកំពុងតែបើកម៉ូតូម្នាក់ឯង ក៏ត្រូវម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក់បើកមកពីក្រោយទាក់ដៃចង្កូចបណ្ដាលឲ្យដួលបោកខ្លួនឯងស្លាប់តែម្តង ។

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង១០នាទីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខព្រះគម្លង់ ផ្លូវព្រះស៊ីសុវត្ថិស្ថិត ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលដួលម៉ូតូបោកក្បាលស្លាប់ ព្រោះតែទាក់ដៃចង្កូតមួយគ្រឿងទៀតនោះ ឈ្មោះផាត់ វាសនា ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៨៩ ស្នាក់នៅផ្ទះលេខ១៥១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុ គាត់ជិះម៉ូតូម៉ាកស្មាស់រីវ៉ូពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AQ ២៩ ៧៣ បានបើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ខាងមុខព្រះគម្លង់ ស្រាប់តែម៉ូតូប៉ះនឹងម៉ូតូ១គ្រឿងមិនដឹងជាម៉ាកអ្វីនោះទេ ស្រាប់តែឃើញជនរងគ្រោះ ដែលជិះតែឯងនោះ បានដួលបោកនឹងថ្នល់ហើយភាគីម្ខាងទៀត មិនបានឈប់មើលជនរងគ្រោះនោះទេ ពោលគឺបានបន្ថែមល្បឿនបើកទៅបាត់តែម្តង ។

ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងពេលដែលដួលបោកនោះ ជនរងគ្រោះនៅមិនទាន់ស្លាប់ភ្លាមៗនៅឡើយ ហើយអ្នកជិតខាងដែលចោមរោមមើល ក៏នាំគ្នាបានហៅរថយន្តសាមុយមកជួយភ្លាមៗដែរ តែពេលរថយន្តសាមុយ មកដល់បានជួយសង្រ្គោះ ស្រាប់តែបញ្ជាក់ថា ជនរងគ្រោះរូបនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះរូបនោះ ត្រូវបានសមត្ថកិច្ចបានស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះរហូតស្គាល់ បានទំនាក់ទំនងជាក្រុមគ្រួសារឲ្យមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា

6 1 2 3 4 5


ចែករំលែក៖