ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត សុធា អភិបាលខេត្តប៉ៃលិនទទួលបង់អង្គុយ៣០ពីលោកឈួរ ពិសិដ្ឋ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៦ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិព្រមទាំង លោកស្រីអភិបាលរងខេត្ត និងមន្ត្រីសាលាខេត្តបានទទួលបង់អង្គុយចំនួន៣០ពីលោកឈួរ ពិសិដ្ឋ តំណាងអោយធនាគារប្រៃសណីយ៍កម្ពុជាសាខាខេត្តប៉ៃលិនដើម្បី យកទៅប្រើប្រាស់ប្រយោជន៍សាធារណៈ។

លោក ឈួរ ពិសិដ្ឋបានឲ្យដឹងថា៖ ធនាគារប្រៃសណីយ៍កម្ពុជាសាខាខេត្តប៉ៃលិនបានចាប់ផ្តើមបើកដំណើការតាំងពីដើមឆ្នាំ២០១៥មក ដោយបានបំរើអតិជននៅក្នុងខេត្តប៉ៃលិនបានរយៈពេលជាង១ឆ្នាំហើយ ។ លោកបន្តថា៖ ដើម្បីរួមចំណែកអភិវឌ្ឍួន៍លើវិស័យទេសចរណ៍ធនាគារប្រៃសណីយ៍កម្ពុជាសាខាខេត្តប៉ៃលិនបានឧបត្ថម្ភបង់អង្គុយចំនួន៣០ សំរាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ សរុបថវិកាចំនួន១៥០០០០០រៀល ។

លោកកើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណរគុណដល់ដល់ លោកឈួរ ពិសិដ្ឋ តំណាងធនាគារប្រៃសណីយកម្ពុជាសាខាខេត្តប៉ៃលិន ដែលបានជួយឧបត្ថមបង់ចំនួន៣០ ដល់រដ្ឋបាលខេត្ត សំរាប់យកទៅប្រើប្រាស់សាធារណៈ ។

លោកបន្ត៖ នេះជាលើកទី១ហើយដែលមានធានាគារប្រៃសណីយ៍កម្ពុជាបានឧបត្ថមបង់ចំនួន៣០ ទាំងនេះបានបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តដើម្បីយកទៅប្រើប្រាស់តាមតំរូវការ។ ដូច្នេះរដ្ឋបាលខេត្ត នឹងខិតខំថែរក្សាបង់អង្គុយនិង ចាត់ចែកដាក់ប្រើប្រាស់ជាប្រយោជន៍សាធារណៈដល់បងប្អូនប្រជាពលរដ្ឋមកអង្គុយកំសាន្តគ្រប់ទិសទីក្នុង ខេត្តប៉ៃលិន ៕ ស សារ៉េត

as-4
as-1 as-2

as as-3


ចែករំលែក៖