សារព័ត៌មាន Times Of india បានដកស្រង់សម្តី លោក Ritz Katz ប្រធានក្រុមចារកម្ម SITE បានបញ្ជក់ថា មានការគំរាមកំហែង តាមប្រព័ន្ធផ្សព្វផ្សាយ al Hayat របស់ក្រុមIS ដោយក្នុងនោះ បានប្រកាសថា ក្រុមរបស់ខ្លួន បានទៅដល់សម្រាប់សម្លាប់រង្គាលនៅទីតាំងបោះឆ្នោត ។ ទន្ទឹមនឹងនោះ ក្រុមIS បានស្នើដល់ក្រុមជនជាតិអិស្លាមនៅអាមេរិក កុំទៅបោះឆ្នោត ។
ក្រុម IS បានប្រកាសទៀតថា គ្មានភាពខុសប្លែកនៅក្នុងនយោបាយរវាងគណបក្សសាធារណរដ្ឋ នឹងគណបក្សប្រជាធិបតេយ្យនោះឡើយ សម្រាប់ ជនជាតិអិស្លាម ។ ទាំងនោះហើយ ក្រុមភេរវកម្ម នឹងបើកការវាយប្រហារនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឲ្យរាំងស្ទះ និងទាក់ទាញ់ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ។
អត្ថបទរបស់ក្រុម IS សរសេរជាភាសាអង់គ្លេស ដោយមានទាំងរូបភាពលោកដូណាល ត្រាំ ផងដែរ ជាមួយនឹងមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបទៀត ស្ថិតនៅក្នុងបញ្ជីវាយប្រហាររបស់ក្រុមIS ។
សារព័ត៌មាន USA today បានផ្សាយថា កាលពីសប្តាហ៍កន្លងមក មន្ត្រីចារកម្មអាមេរិក ក៏បានបញ្ជាក់ថា ក្រុមភេរវកម្មអាល់កៃដា នឹងវាយប្រហារនៅពេលបោះឆ្នោតអាមេរិក ក្នុងនោះមាន រដ្ឋញូវយ៉ក វើជីនីញ៉ា តិចសាស់ជាដើម។
ទូរទស្សន៍BBC ចុះផ្សាយនៅថ្ងៃសៅរ៍ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ អជ្ញាធរអាមេរិកបានទទួលនូវសញ្ញាសម្ងាត់ ដែលបង្ហាញថា អាមេរិកនឹងអាចទទួលរងនូវការវាយប្រហារសារជាថ្មី ដោយក្រុមភេវរកម្មអាល់កៃដា នៅពេលមុនពេលការបោះឆ្នោតប្រធានាធិបតិអាមេរិក មកដល់។
អាជ្ញាធរបានលើកឡើងថា ការព្រួយបារម្ភ បានកើនឡើងទៅលើសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋអាមេរិក នៅមុនពេលបោះឆ្នោតនេះ ហើយក្នុងនោះទីក្រុងញូវយ៉ក រដ្ឋVirginia និងរដ្ឋតិចសាស់ គឺជាគោលដៅសំខាន់ទាំង៣ ដែលប្រឈមទៅនឹងការវាយប្រហារខ្ពស់ ជាងគេ ។
នៅខណៈពេលនេះដែរ លោកដូណាល់ ត្រាំ បាននិយាយ ថាលោកស្រីគ្លីនតុន គឺជាអ្នកនឹងបើកទ្វារឲ្យក្រុមភេវរកម្មចូលមកកាន់ទឹកដីអាមេរិកសារជាថ្មី ចំណែកឯលោកអូបាម៉ា និងលោកស្រី គ្លីនតុន នៅតែបន្តការទិះតៀនលោកត្រាំ គឺមិនស័ក្តិសមជាប្រធានាធិបតីអាមេរិក នោះទេ ៕ ម៉ែវ សាធី