ខេត្តបាត់ដំបង៖ ជនសង្ស័យឈ្មោះ ជា ស្រាំ អាយុ២៣ឆ្នាំ រស់នៅភូមិ ស្ថាពរ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើអនីតិជនអាយុ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានស្រុកបវេល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអំពិលប្រាំដើម ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់។
នគរបាលឃាត់ខ្លួនជនសង្ស័យក្រោយពីអាណាព្យាបាលក្មេងរងគ្រោះបានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ច។
សូមរំលឹកថា កាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខាងលើ ជនសង្ស័យបានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេច ខណៈដែលក្មេងស្រីរងគ្រោះដើរទៅចំការពោតស្ងាត់ម្នាក់ឯង ។ ជនសង្ស័យឃើញបែបនោះ ក៏ធ្វើជានិយាយលេងជាមួយក្មេងរងគ្រោះហើយចាប់រំលោភតែម្តង ៕ សំ វិច្ឆិកា