ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមធ្វើការខុសច្បាប់នៅក្នុងសិប្បកម្ម២៩នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍បានចុះពិនិត្យនិងឃាត់ខ្លួនជនជាតិ វៀតណាមចំនួន២៩នាក់ដែលធ្វើការនៅ ក្នុងរោងសិប្បកម្មនានាក្នុងខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងក្រុង-ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍បានឱ្យដឹងថា មានជនជាតិវៀត ណាមលួចឆ្លងដែនខុសច្បាប់ជាច្រើននាក់ មករស់នៅតាមសិប្បកម្មធំៗក្នុងទីក្រុង ភ្នំពេញ ហើយថ្មីៗនេះអ្នកទាំងនោះបាន ច្រាលពីភ្នំពេញទៅនៅតាម រោងសិប្បកម្ម នានាក្នុងខេត្តបាត់ដំបង។

លោកបន្តថា ប្រតិបត្តិការចុះពិនិត្យនិង ឃាត់ខ្លួនជនជាតិវៀតណាមគ្មានលិខិត ស្នាមបញ្ជាក់ពីអត្តសញ្ញាណគ្រប់គ្រាន់នេះ ត្រូវបន្តធ្វើនៅទូទាំងខេត្តបាត់ដំបងហើយ ជាក់ស្តែងកម្លាំងជំនាញបានបើកប្រតិបត្តិ ការចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៣គោលដៅធំៗជាជំហានដំបូង ក្នុងនោះ មានភូមិសាស្ត្រភូមិចិន២កន្លែង ភូមិវត្ត រំដួល២កន្លែង ភូមិពោធិវង្ស១កន្លែង និង ភូមិរំចេក១ ចំនួន៣កន្លែងក្នុងក្រុងបាត់ ដំបង ដោយរកឃើញជនជាតិវៀតណាម ២៩នាក់ ក្នុងនោះមានស្រី៥នាក់ស្នាក់នៅ អត់ច្បាប់។

ជនជាតិវៀតណាមដែលត្រូវបានឃាត់ ខ្លួនខាងលើកម្លាំងជំនាញបន្តសាកសួរអត្ត សញ្ញាណ បើជនណាម្នាក់មិនមានឯកសារ ត្រឹមត្រូវស្របច្បាប់ត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់ស្រុកកំណើតវិញ។ ចំណែក ជនដែលមានឯកសារគ្រប់គ្រាន់ក្នុងការ រស់នៅត្រូវឱ្យវិលត្រឡប់ទៅកាន់លំនៅឋាន រៀងៗខ្លួនដើម្បីធ្វើការបន្តទៀត៕ សំ វិច្ឆិកា

aq-1 aq


ចែករំលែក៖