ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាពលករចំណាកស្រុកមិន មែនជាបញ្ហាតែនៅសង្គមកម្ពុជានោះទេ។ ក្នុងពិធីចែកសញ្ញាបត្រជូនគរុនិស្សិត និង និស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេសកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បាន ថ្លែងថា នេះមិនមែនមានតែបញ្ហារបស់ កម្ពុជាទេ វាគឺជាបញ្ហាតំបន់ហើយសូម្បីតែប្រទេសថៃក៏មានពលករចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េ នៅជប៉ុន អារ៉ាប៊ី សាអ៊ូឌីតជាដើមដែរ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ហ្វុីលីពិនវិញគឺមានពលករចំណាក ស្រុកប្រមាណជា១០លាននាក់នៅក្នុងនោះនៅកម្ពុជាមានប្រមាណជាង១០.០០០ នាក់ដែរ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់និងប្រតិកម្មមួយចំនួនទៅនឹងអ្នកដែលបានបញ្ចេញប្រតិកម្មទៅនឹងពាក្យស្លោកមួយឃ្លារបស់លោកស្រី អ៊ុង សាន ស៊ូជី ដែលបានថ្លែងទៅកាន់ពលករចំណាក ស្រុករបស់ខ្លួននៅក្នុងប្រទេសថៃ «តោះ យើងត្រឡប់ទៅផ្ទះវិញ» ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាមីយ៉ាន់ម៉ាបានបង្កើតការងារធ្វើបានរាប់លាននាក់ក៏ដោយ ប៉ុន្តែសូមកត់ ចំណាំមើលថា តើពលករចំណាកស្រុក មីយ៉ាន់ម៉ាត្រឡប់ទៅធ្វើការនៅក្នុងប្រទេសមីយ៉ាន់ម៉ា វិញ ឬក៏អត់ខណៈដែលនៅថៃ ពួកគេទទួលបានប្រាក់បៀវត្សរ៍ពី២០០ទៅ ៣០០ដុល្លារនៅក្នុងមួយខែ ហើយនៅ មីយ៉ាន់ម៉ាគឺមានត្រឹមតែពី៦៧ទៅ៨០ ដុល្លារ។ ឆ្លើយតបនឹងការរិះគន់រឿងការ បណ្តុះបណ្តាលកម្រិតកម្មករ និងកម្មករ ជំនាញនៅកម្ពុជាសម្តេចតេជោថានេះជា ការឆ្លើយតបនឹងការព្រួយបារម្ភមួយអំពី បញ្ហានៅកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិនិយោគទុនជប៉ុនគឺធ្លាប់បានសម្តែង អំពីបញ្ហា៣នៅក្នុងការវិនិយោគនៅកម្ពុជា ដែលរួមមានតម្លៃពលកម្ម កង្វះពលករ និង ពលការិនីជំនាញនិងតម្លៃអគ្គិសនី ។ សម្តេច តេជោបានថ្លែងថា កម្ពុជាកំពុងតែខិតខំ ឆ្លើយតបនឹងបញ្ហាទាំងនេះដើម្បីជំរុញការអភិវឌ្ឍនិងទាក់ទាញវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្រិតប្រាក់បៀវត្សរ៍កម្មករនៅកម្ពុជានាឆ្នាំក្រោយនេះនឹងកើនដល់១៥៣ដុល្លារ ហើយ នៅសល់ប្រាក់កម្រៃបន្ថែមផ្សេងៗទៀត ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា នៅឡាវកម្រិតប្រាក់បៀវត្សរ៍ មានតម្លៃប្រមាណជា១០០ដុល្លារ ដោយ ឡែកនៅមីយ៉ាន់ម៉ាគឺបានប្រមាណជាពី ៦០ទៅ៨០ដុល្លារ ហើយនៅបង់ក្លាដេស ប្រមាណជាត្រឹមតែ៧០ដុល្លារ ។ សម្ដេច តេជោបានលើកឡើងថា ប្រាក់ខែកម្មករ- កម្មការិនីរោងចក្រនៅកម្ពុជាច្រើនជាង ប្រទេសមីយ៉ាន់ម៉ា (ភូមា)២ដង។
សម្តេចតេជោថ្លែងថា បច្ចុប្បន្នសម្រាប់ តម្លៃពលកម្មនៅកម្ពុជាជាពលកម្មសកម្ម ដែលមានប្រាក់ខែក្នុងកម្រិតអប្បរមា១៥៣ ដុល្លារក្នុង១ខែមួយ ខណៈដែលតម្លៃពលកម្មក្នុងវិស័យដូចគ្នានេះនៅប្រទេសមីយ៉ាន់ ម៉ាមានត្រឹមតែ៦៧ដុល្លារក្នុងមួយខែ ឡាវ ១០០ដុល្លារ និងបង់ក្លាដេស១០០ដុល្លារ ក្នុងមួយខែដែរនោះ។
ឆ្លើយតបចំពោះអ្នកបញ្ចេញយោបល់ (Comment) វាយបកដោយយោងទៅលើ សម្ដីលោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្ត្រី ក្រសួងការបរទេសមីយ៉ាន់ម៉ាកាលទៅធ្វើ ស្សនកិច្ចនៅប្រទេសថៃដោយបានប្រើ ពាក្យទៅកាន់កម្មករមីយ៉ាន់ម៉ាថា« តោះយើង ទៅផ្ទះវិញ!» ហើយត្រូវបានគេបកពន្លាត់សម្រាប់ស្ថានការនៅកម្ពុជាថា «តោះយើង ទៅប្រទេសថៃរកការងារធ្វើ» នោះសម្ដេច បានលើកឡើងថា កម្មករមីយ៉ាន់ម៉ានៅ ប្រទេសថៃអាចរកចំណូលបានពី២០០ ដុល្លារទៅ៣០០ដុល្លារក្នុងមួយខែ ដូច្នេះ គេនឹងមិនវិលទៅយកប្រាក់ខែ៦៧ឬ៨០ ដុល្លារ នៅប្រទេសមីយ៉ាន់ម៉ានោះទេ ។
ដោយសម្ដេចបានបញ្ជាក់ថា សូមឲ្យ កាប់ថ្មចំណាំទៅ ហើយបានហៅអ្នកបញ្ចេញ យោបល់នោះថា ជាការប្រមាថមួយដែល មិនអាចទទួលយកបាន។ ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រីបានអំពាវនាវផង ដែរដល់កម្មករកម្មការិនីឲ្យបង្កើនសមត្ថ ភាពបច្ចេកទេសដើម្បីពង្រឹងគុណភាព ផលិតផលសំដៅធ្វើយ៉ាងណាឲ្យពួកអ្នក វិនិយោគទុន ជាពិសេសខាងវិស័យវាយនភណ្ឌបន្តឈរជើងនៅកម្ពុជា ៕ ហេង សូរិយា