ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តទៅបុកឃឿនចញ្ចើមផ្លូវ តែមិនបង្កគ្រោះថ្នាក់ និងមិនខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្រវឹងស្រាឡើងជោកជាំ ហើយបើករថយន្តកាមរីបាឡែនទៅបុកឃឿនចញ្ចើមផ្លូវ សំណាងល្អមិនរងការខូចខាតនិងគ្រោះថ្នាក់ដល់នណារម្នាក់នោះទេ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១៣០ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2T.1334 ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បួងទៅជើង ខណះដល់កែងផ្លូវ១៣០ ក៏ជ្រុលទៅបុកឃឿនចញ្ចើមផ្លូវផ្នែកខាងស្ដាំ បណ្ដាលឲ្យកល់ជាប់នៅនិងកន្លែងទៅមុខលែងរួច  ហើយប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនធ្វើឲ្យអ្នកបង្កនិងនរណាម្នាក់រងរបួសនោះទេ ហើយក៏មិនប៉ះពាល់ដល់សម្បត្តិសាធារណះនោះដែរ ព្រោះខាងម្ចាស់រថយន្តបង្កបានបើកបរក្នុងល្បឿនយឺតៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ ដោយឃើញជាក់ស្ដែងថា មិនបង្កផលប៉ះពាល់ដល់មនុស្ស និងសម្បត្តិសាធារណៈ ទើបសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅផ្ទះវិញ ៕ ព្រែកជ័យ

1 2 3 4 5


ចែករំលែក៖