ព័ត៌មានទាន់ហេតុការណ៍៖

Diego Costaស្កាត់មកជួបDiego Simeoneក្រោយបង្ហើបថា ចង់វិលត្រឡប់មកAtletico Madrid

ចែករំលែក៖

ខ្សែប្រយុទ្ធ Diego Costa របស់ក្លិបតោខៀវChelseaបានបង្ហាញរូបថត នៃការញុំាអាហារពេលល្ងាចជាមួយនឹងលោកDiego Simeoneគ្រូបង្វឹករបស់ក្រុមAtletico Madrid។

កីឡាករDiego Costaដែលកំពុងមានទម្រង់លេងល្អហើយស៊ុតបាល់បាន ច្រើនជាងគេនៅក្របខ័ណ្ឌអង់គ្លេស Premier Leagueធ្លាប់បានបង្ហើបថាគាត់ចង់វិលត្រលប់ទៅកាន់ក្លិបចាស់ចូលរួមជាមួយនឹងក្រុមAtletico Madridវិញ ។

ពេលនោះកីឡាករDiego Costaក៏បានបង្ហាញឲ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងអតីតគ្រូបង្វឹករបស់ខ្លួនគឺលោកDiego Simeoneខណៈដែលគាត់កំពុងតែនៅក្នុង ប្រទេសអេស្ប៉ាញដើម្បីហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិប្រកួតនឹងក្រុមម៉ាសេដូនៀ។

គួរបញ្ជាក់ថា លោកDiego Simeoneមកពិសាអាហារពេលល្ងាចជាមួយនឹងDiego Costa ក្រោយពេលគាត់ទទួលបានពានរង្វាន់ជាគ្រូបង្វឹកល្អដាច់គេនៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga ឆ្នាំ២០១៥-១៦៕

aes aes-1


ចែករំលែក៖