លោក Andre Villas-Boasអតីតអ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea និង មាន់ខ្នាយមាស Tottenham Hotspurបានយល់ព្រមទៅដឹកនាំក្រុម Shanghai SIPGក្នុងក្របខណ្ឌ័កំពូលរបស់ចិនដើម្បីជំនួសតំណែងលោក Sven-Goran Eriksson។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសSven-Goran Erikssonមិនអាចទទួលជោគជ័យតាមគំរោងការរបស់ក្លិបបានឡើយង ដោយShanghai SIPG ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយតាមពីក្រោយក្រុមជើងឯកShanghai SIPGចំនួន១២ពិន្ទុ។
គ្រូបង្វឹកសញ្ជាតិស៊ុយអែតវ័យ៦៨ឆ្នាំErikssonចំណាយលុយជាច្រើន ដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលHulkមកកាន់ប្រទេសចិនផងដែរ។ ចំណែកលោកVillas-Boasវិញទទួលបានប្រាក់ឈ្នួល១១លានផោនក្នុងមួយ ឆ្នាំក្នុងការមកដឹកនាំក្រុម Shanghai SIPG។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់Villas-Boasបានចាកចេញពីក្រុម យក្សរបស់រុស្ស៊ីZenit Saint Petersburgកាលពីខែឧសភា។ គាត់ធ្លាប់ដឹកនាំក្រុម តោខៀវChelseaក្នុងឆ្នាំ 2011-12និងក្រុមSpurs ក្នុងរដូវកាល 2012-2013។
មូលហេតុចំបងដែលបណ្តាលឲ្យលោកVillas-Boasត្រូវបានតែងតាំងជា អ្នកដឹកនាំថ្មីរបស់ក្លិបShanghai SIPGគឺដោយសារតែកីឡាករHulk ដោយពួកគេ ទាំងពីរធ្លាប់នៅជាមួយគ្នាតំាងពីក្លិបPortoនិង Zenit ៕