ខេត្តកណ្តាល៖ លំនៅឋានប្រជាពល រដ្ឋប្រមាណជាង២៥០គ្រួសាររស់នៅភូមិទេពមន្ត្រី ឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ត្រូវរងគ្រោះដោយសារក្រុមហ៊ុនឡឥដ្ឋនាំគ្នាបូមទឹកបង្ហូរដាក់បន្ថែមពីលើជំនន់ទឹកភ្លៀងនាំឲ្យលិចភូមិឋានបង្កការលំបាក ដល់ការរស់នៅរបស់អ្នកភូមិ ។
ប្រជាពលរដ្ឋម្នាក់គឺលោក ងួន សុខឡេង បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានលិចផ្ទះប្រជាពលរដ្ឋក្នុងភូមិអស់រយៈពេលជាងមួយ ខែមកហើយៗទឹកមិនបានហូរចេញនោះ ទេដោយសារតែក្រុមហ៊ុនឡឥដ្ឋបានចាក់លុបប្រឡាយរំដោះទឹកចេញពីភូមិចូលទៅកាន់បឹង។ មិនត្រឹមតែប៉ុណ្ណោះម្ចាស់ឡ ឥដ្ឋមួយចំនួនបានបូមទឹកចេញពីការដ្ឋាន របស់ខ្លួនចាក់មកលើភូមិឋានពួកគាត់ថែមទៀតដែលជាហេតុធ្វើឲ្យទឹកលិចលង់កាន់តែខ្លាំង។
ក្រុមហ៊ុន២ក្នុងចំណោមក្រុមហ៊ុនឡ ឥដ្ឋចំនួន១០ដែលរងការចោទប្រកាន់ខ្លាំង ជាងគេគឺឡឥដ្ឋដែលមានម្ចាស់ឈ្មោះ ហុង ញ៉ាញ់ និងឡឥដ្ឋរបស់ម្ចាស់ឈ្មោះ ចាន់ វត្តី ។ ប្រជាពលរដ្ឋលើកឡើងថា កាលពី ដើមឡើយភូមិនេះមិនដែលលិចលង់ដោយ សារជំនន់ទឹកភ្លៀងទេ ប៉ុន្តែក្រោយពីក្រុម ហ៊ុនឡឥដ្ឋចាប់ផ្តើមបោះទីតាំងមកបានធ្វើឲ្យទឹកលិចភូមិអស់រយៈពេលជាច្រើនឆ្នាំជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ។
ក្រុមប្រជាពលរដ្ឋបានសម្តែងកង្វល់ថា ករណីទឹកលិចលង់បានធ្វើឲ្យការរស់នៅ របស់ពួកគាត់ជួបការលំបាកយ៉ាងខ្លាំង ដោយសារពួកគាត់ត្រូវជម្លៀសគោក្របី ទៅរកទីទួលសុវត្ថិភាព ចំណែកសត្វមាន់ ទាក៏ចិញ្ចឹមមិនកើតដែរ។ ក្រៅពីបារម្ភពី សុវត្ថិភាពកូនតូចៗហើយនោះនៅមាន សត្វអសិរពឹសតាមយាយីពួកគាត់ទៀតដូច ជាសត្វក្អែប ខ្ទួយ និងសត្វពស់ជាដើមជួន កាលវារឡើងលំនៅឋានពូគគាត់ដោយ សារវាមិនអាចនៅលើដីបាន ។
ករណីនេះក្រុមប្រជាពលរដ្ឋបានស្នើជាបន្ទាន់ទៅដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយ ធ្វើអន្តរាគមន៍ឱ្យម្ចាស់ឡឥដ្ឋទាំងនោះរំដោះចេញពីភូមិឋានរបស់ពួកគេ បើពុំដូច្នេះទេប្រជាពលរដ្ឋនឹងរស់នៅជូបការលំបាកជាខ្លាំង ព្រោះថាទឹកលិចរយៈពេលជាងមួយខែមកនេះពួកគាត់បានជួបការខ្វះខាតក្នុងជីវភាពគ្រួសារជាខ្លាំងដោយសារមិនអាចចេញទៅប្រកបមុខរបរផ្សេងៗបាន ។
លោក សួស សារីន សមាជិកក្រុមប្រឹក្សា ឃុំព្រះប្រសប់មានប្រសាសន៍ទទួលស្គាល់ថា ប្រជាជននៅក្នុងភូមិទេពមន្ត្រីពិតជារងជំនន់ទឹកភ្លៀងដោយសារឡឥដ្ឋជីកដីលុបប្រឡាយបង្ហូរទឹក និងបូមទឹកចាក់ចូលមកក្នុងភូមិឋាននេះមែន។ លោកថា ឡឥដ្ឋក្នុង ភូមិទាំង១០ក្រុមហ៊ុនពិតជាបង្កផលប៉ះពាល់ នាំឲ្យមានជំនន់ទឹកភ្លៀងនេះមែន ប៉ុន្តែក្នុងនោះមានក្រុមហ៊ុនតែ២ប៉ុណ្ណោះដែលបង្កផលប៉ះពាល់ខ្លាំងជាងគេដូចដែលប្រជា ពលរដ្ឋលើកឡើងខាងលើ ។
កាលពីពេលថ្មីនេះអាជ្ញាធរស្រុកនិងឃុំ បានសហការកាយប្រឡាយរំដោះទឹកចេញ ជាបណ្តើរៗហើយ ប៉ុន្តែដោយសារទឹកភ្លៀង ធ្លាក់ខ្លាំងពេក ទើបនៅតែរំដោះមិនទាន់ អស់ពីក្នុងភូមិ។ ករណីនេះដែរអាជ្ញាធរនឹងសហការជាមួយម្ចាស់ឡឥដ្ឋធ្វើលូបង្ហូរទឹកនៅពេលឆាប់ៗដើម្បីជៀសវាងកុំឱ្យមានលិចភូមិឋានអ្នកស្រុកដូច្នេះទៀត ។
ប្រជាពលរដ្ឋនៅភូមិទេពមន្ត្រី ឃុំព្រះ ប្រសប់រំពឹងថា អាជ្ញាធរស្រុកខ្សាច់កណ្តាល ក៏ដូចជារដ្ឋបាលខេត្តកណ្តាលនឹងពិនិត្យ ករណីខាងលើដើម្បីស្តារទំនុកចិត្តជូនប្រជា ពលរដ្ឋឡើងវិញ ៕ ហេង សូរិយា