ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាសហគមន៌ជនជាតិដើមភាគតិចប្ដឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរំលោភដីធ្លី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រជាសហគមន៍ចំនួន៥៥៥នាក់មកពី៥ស្រុកក្នុងខេត្តមណ្ឌលគិរីបានផ្តិតមេដៃប្តឹងលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌល គិរីពីបទរំលោភសិទ្ធិប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២២ ដែលត្រូវ ប្រារព្ធលើកទី៦ នៅខេត្តមណ្ឌលគិរី ។

បើតាមប្រជាសហគមន៍បានលើក ឡើងថា ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២២ គឺមានច្បាប់ជាតិច្បាប់ អន្តរជាតិ សេចក្តីណែនាំពីក្រសួងអភិវឌ្ឍន៍ជនបទ សារលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីស៊ុ៑ន សែន ប៉ុន្តែលោក យន់ សារ៉ោម នៅតែប្រើអំណាចកំរាមគំហែង ដល់គណៈកម្មការដោយប្រើពាក្យថា គ្មានច្បាប់គ្មាន គោលការណ៍ និងគ្រោង ប្តឹងតំណាងជនជាតិដើមភាគតិចថែម ទៀតផង ។

ជាមួយគ្នានេះបើតាមសម្តីបុរសម្នាក់ ដែលចូលរួមជាមួយខាងសហគមន៍បានប្រាប់ឲ្យដឹងថា ករណីលោក យន់ សារ៉ោម គឺខាងពួកគាត់មានការព្រួយបារម្ភពីលទ្ឋិ ប្រជាធិបតេយ្យធ្លាក់ចុះ ។ ដូចនេះប្រជា ពល រដ្ឋនឹងទាមទារសិទ្ធិឡើងវិញដើម្បីឲ្យ ពួកគាត់មានសិទ្ធិគ្រប់គ្រាន់លើការសម្រេចផ្សេងៗ ។

សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីសហគមន៍ជនជាតិដើមភាគតិចយ៉ាង ហោចណាស់ជាង៥០០នាក់ កាលពី រសៀល ថ្ងៃទី៧ ខែវិច្ឆិកាម្សិលមិញបានលើកគ្នាធ្វើការតវ៉ានៅមុខសាលាខេត្ត មណ្ឌលគិរី ដោយចោទប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះថា បានរំលោកភសិទ្ធិជនជាតិដើមភាគតិច ហើយបានស្នើសុំឲ្យអភិបាលខេត្តមណ្ឌលគិរីដកហូតចេញពីតួនាទី មកនោះ ៕ ហេង នរិន្ទ្រ

heng-4 heng-5


ចែករំលែក៖