ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិបានលើកឡើងថា ត្រូវប្រឆាំង
ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌នៅព្រះ រាជាណាច្រកម្ពុជា។ លោកឧបនាយក រដ្ឋមន្ត្រីមានប្រសាសន៍បែបនេះក្នុងមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) ដោយប្រឆាំងដាច់ខាតបដិវត្តន៍ ពណ៌គឺជាការគំរាមកំហែងដល់អស្ថិរភាព នយោបាយ សណ្តាប់ធ្នាប់សង្គម ដោយ បន្តទប់ស្កាត់រាល់អំពើភេរវកម្ម ការគំរាម កំហែងដល់សុវត្ថិភាពសន្តិសុខជាតិ ។
ការលើកឡើងរបស់លោកនាយឧត្តម សេនីយ៍ ទៀ បាញ់ បានប្រព្រឹត្តទៅកាលពី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងការពារជាតិក្រោមវត្តមាននាយ ទាហានមកពីស្ថាប័នកងឯកភាពចំណុះ អគ្គបញ្ជាការកងទ័ពជើងគោកជាច្រើនរូប ចូលរួម ។
លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ ខ.ភ.ម. បានឧទ្ទិសថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ទិវាប្រវត្តិសា្រស្តនេះ ថា ជារៀងរាល់ឆ្នាំ ខ.ភ.ម. តែងតែប្រារព្ធ ពិធីខួបអនុស្សាវរីយ៍នេះឡើងដើម្បីរំលឹក ឡើងវិញប្រពៃណីដ៏ផូរផង់នូវគំរូវីរភាពយុទ្ធ ជន យុទ្ធនារី និងប្រជាជនជំនាន់មុនក្នុង បុព្វហេតុតស៊ូប្រឆាំងសត្រូវឈ្លានពាន ដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិ ព្រម ទាំងស្នាដៃរួមចំណែកកសាងអភិវឌ្ឍប្រទេស គ្រប់ដំណាក់កាលប្រវត្តិសាស្ត្រសង្គម ។
ព្រឹត្តិការណ៍ដ៏ឧត្តុង្គឧត្តមនេះបង្កប់អត្ថ ន័យយ៉ាងជ្រាលជ្រៅដែល ខ.ភ.ម.ប្រឹង ប្រែងពុះពារអនុវត្តបានជោគជ័យថែម ទៀតក្នុងផែនការកែទម្រង់ ខ.ភ.ម. ៥ឆ្នាំ ដំណាក់កាលទី៤ (២០១៥-២០១៩) ស្របពេលដែលប្រទេសជាតិទាំងមូល សប្បាយរីករាយស្វាគមន៍បុណ្យប្រពៃណី ជាតិ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងទិវាបុណ្យឯករាជ្យជាតិ និង លទ្ធផលដ៏ត្រចះត្រចង់នៃសន្តិភាព ក្រោម ការដឹកនាំរបស់សម្តេចទាំង៣ ។
ក្នុងនោះដែរលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានផ្តល់អនុសាសន៍ដល់ ខ.ភ.ម.ត្រូវបន្តពង្រឹងអនុវត្តតាមកម្មវិធី នយោបាយ និងយុទ្ធសា្រស្តចតុកោណ ដំណាក់កាលទី៥របស់រាជរដ្ឋាភិបាល គោលនយោបាយលើវិស័យការពារជាតិ ក៏ដូចជាយុទ្ធសា្រស្តសំខាន់ៗដែលមានចែង ក្នុងសៀវភៅ”ស” និងវិវេចនាការពារជាតិ។ ឆ្នាំ២០១៦គឺជាពេលវេលាបន្តអនុវត្តផែន ការកែទម្រង់សុីជម្រៅរយៈពេល៥ឆ្នាំ (២០១៥-២០១៩)របស់ខ.ភ.ម.ផងដែរ៕ សុខដុម