ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកទឹកផុសបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួនពីរករណីឃាត់ខ្លួនជនសង្ស័យ ៥នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទឹកផុសបានឱ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះថាសមត្ថកិច្ចបានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់២ករណីដោយឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ប្រភពបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និង អនុវត្តន៍តាមបទបញ្ជា របស់ឧត្តមសេនីយ៍ ទោ តេង ចន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមាន ការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោមការ ដឹកនាំរបស់លោក វរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលអភិវឌ្ឍន៍ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧និង ៣០នាទី បានចុះបង្រ្កាប ករណីៈរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិត ភូមិជ្រៃកោងកើត ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់÷

១. ឈ្មោះ ណាន់ សុធា ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិ ជ្រៃកោងកើត ឃុំ ខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រកឃើញមានថ្នាំញៀនប្រភេទIcE ពណ៌សថ្លា ចំនួន០១កញ្ចប់ ទម្ងន់០.៩៩ក្រាមទាំងសំបកថង់ ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន(+)។

២. ឈ្មោះ ខឿន យៀបភេទ ប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិ ខ្នារកណ្ដាល ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រកឃើញមានថ្នាំញៀនប្រភេទIcE ពណ៌សថ្លា ចំនួន០៨កញ្ចប់ ទម្ងន់ ២២.៥០ ក្រាមទាំងសំបកថង់វើតេស្តទឹកនោមស្វែងរក​សារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។

យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ ខឿន​ យៀប​ លុះ​មក​ដល់ ​នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៦​ វេលា​ម៉ោង​ ៨​:០០​ នាទី​ព្រឹក​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​០១នាក់​ទៀត ឈ្មោះ​ មាស​ វង្សយូ​ ហៅ​ភា​ អាយុ​ 37ឆ្នាំ​ រស់នៅ​ភូមិ​ តាកុល​ ឃុំ​ ពានី​ ស្រុក​ កំពង់​ត្រឡាច​ ខេត្ត​ កំពង់​ឆ្នាំង​​ រក​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​IcE ពណ៌​សថ្លា​ចំនួន​ ១១​ កញ្ចប់​ ទម្ងន់​១២០.០៨​ ក្រាម​ទាំង​សំបក​ថង់​ វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។

+វត្ថុតាងថ្មាំញៀនចាប់យក៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន២០កញ្ចប់ ទម្ងន់ ១៤៣.៦​ក្រាម (ទាំងសំបកថង់)។

*សម្ភារ:ចាប់យកសរុបរួមមានៈទូរស័ព្ទដៃចំនួន០៣គ្រឿន​ និង​ ម៉ូតូ​ ០១​ គ្រឿង​។

ជាបន្តមកទៀត នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៦ វេលាម៉ោង ១៧និង ៣០នាទី បានចុះបង្រ្កាប ករណីៈរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិត ភូមិជ្រៃកោងកើត ឃុំខ្នាឆ្មាស្រុកសាមគ្គីមានជ័យ

 ខេត្តកំពង់ឆ្នាំង (ប្រើប្រាស់វិធានការញុះញង់)ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ :

 ១-ឈ្មោះហុន ជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រកឃើញមានថ្នាំញៀនប្រភេទICEពណ៌ចំនួន០៦កញ្ចប់ទម្ងន់២.០៤ក្រាមទាំងសំបកថង់ធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ឃាត់ខ្លួនពីបទៈ  ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

យោងតាម​ចម្លើយ​សារភាព​​របស់​ឈ្មោះ​ ហុន​ ជាតិ​ លុះ​មក​ដល់​ថ្ងៃ​ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៦​ វេលា​ម៉ោង​ ៨:៣០​ នាទី​ព្រឹក​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​០១នាក់​ទៀតឈ្មោះ​ អិត​ រ៉ុម​ ភេទ​ ប្រុស​ អាយុ​ ៣៦​ រស់​នៅ​ភូមិ​ ត្រពាំង​ស្រម៉​ ឃុំ​ ខ្នាឆ្មារ​ ស្រុកសាមគ្គី​មាន​ជ័យ​ ខេត្ត​ កំពង់​ឆ្នាំង​ បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ICE ចំនួន​០៣កញ្ចប់​ទម្ងន់​ ១០.៨៩ក្រាម​ទាំង​សំបក​ថង់ធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ឃាត់ខ្លួនពីបទៈ  ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

+វត្ថុតាងថ្មាំញៀនចាប់យក៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ០៩កញ្ចប់ទម្ងន់ ១២.៩៣ក្រាម(ទាំងសំបកថង់)។ *សម្ភារ:ចាប់យកសរុបរួមមានៈទូរស័ព្ទដៃចំនួន០២​គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដើម្បីកសាងនីតិវិធីច្បាប់បន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖