ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្ដេចយាងចូលរួម ខួបអនុស្សាវរីយ៍ លើកទី ៦៣ នៃ បុណ្យឯករាជ្យជាតិ នៃ ព្រះរាជាណាចក្រ កម្ពុជា នាវិមានឯករាជ្យ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងប្រោសព្រះរាជប្រទានភ្លើងជ័យ ជាកិច្ចចាប់ផ្ដើមបុណ្យឯករាជ្យជាតិ ៕