ខេត្តស្វាយរៀង ៖ លោកស្រីឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ ការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រកាសតែងតាំងមេគណនិងសហការីនៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។
លោកស្រីបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសឈានទៅរកសុខសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់ សម្គាល់ផងដែរ ។
ដោយឡែកនៅក្នុងវត្តជម្ពូព្រឹក្សានាពេលនេះក៏មានការតែងតាំង ១. ព្រះភិក្ខុ មុំ សយ ជាព្រះវង្សាបតីធម្មធារ ព្រះមេគណ ខេត្តស្វាយរៀង ២.ព្រះភិក្ខុ រស់ ឌី ជាបា ឡាត់ គម្ពីរធម្មសត្ថា ខេត្តស្វាយរៀង ៣. ព្រះភិក្ខុ ជុំ ចន្ថា ជាព្រះវិន័យធរគណ ខេត្ត ស្វាយរៀង និង៤.ព្រះភិក្ខុ មុំ ឡី ជាព្រះ ធម្មធរគណ ខេត្តស្វាយរៀង ។
ការរៀបចំពិធីប្រកាសតែងតាំងនាពេលនេះគឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាពទាំងពុទ្ធចក្រ ទាំងអាណា ចក្រ បង្កើតបានជាកម្លាំងសរុបមួយដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈានទៅរួមគ្នាថែរក្សាការពារលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនានិងរួមចំណែកការ អភិវឌ្ឍន៍ប្រទេសជាតិហើយព្រះពុទ្ធសាសនា គឺជាសាសនាដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់ មកហើយ ព្រះពុទ្ធសាសនាបានប្រមូលផ្ដុំបាននូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមទាំងមូល និងបានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀង មក៕ សហការី