ព័ត៌មានទាន់ហេតុការណ៍៖

ឱកាសបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាជាមួយ Go-X

ចែករំលែក៖

ភ្នំពេញ៖ លោកឆាយ លាង ដែលជា ស្ថាបនិកនៃកម្មវិធីទូរស័ព្ទមួយឈ្មោះថា Go-X ធ្លាប់បានធ្វើដំណើរទៅតាមរ៉ឺម៉កម៉ូតូ និងរថយន្តតាក់ស៊ីជាច្រើនដងមក ហើយ ដើម្បីទៅជួបអតិថិជនរបស់លោក ហើយ ពេលខ្លះលោកក៏បានឲ្យអ្នករត់ម៉ូតូឌុបដឹក ជញ្ជូនម្ហូបអាហារជូនដល់ម្តាយរបស់លោក ផងដែរ។

នៅពេលដែលធ្វើដំណើរលោកចូលចិត្ត ជជែកលេងជាមួយនឹងអ្នកបើកបរទាំង នោះហើយលោកបានសង្កេតឃើញថាពួក គាត់(អ្នកបើកបរ)ខិតខំព្យាយាមធ្វើការខ្លាំង ណាស់ប៉ុន្តែ បែរជាបានប្រាក់ចំណូលតិច តួចទៅវិញ។

អ្នកបើកបររ៉ឺម៉កម៉ូតូ(ទុកទុក)ក៏ដូចជា អ្នកបើកបរម៉ូតូឌុបគឺពួកគាត់តែងតែនៅ ឈប់មួយកន្លែង ហើយរង់ចាំទាល់តែមាន ភ្ញៀវហៅជិះ ឬក៏ចាំការទទួលទូរស័ព្ទពីភ្ញៀវ ដែលស្គាល់ពួកគាត់។ ពួកគាត់មិនសូវជា បានបើកបរចុះឡើងដើម្បីស្វែងរកភ្ញៀវ ឡើយ ពីព្រោះថាពេលខ្លះដើរស្វែងរកបែប នេះគឺមិនទទួលបានផលឡើយ តែបែរជា អស់តែសាំងទៅវិញ។

មានថ្ងៃមួយលោកឆាយលាងបាន ធ្វើដំណើរទៅបរទេស ហើយលោកបាន សង្កេតឃើញថាមានកម្មវិធីទូរស័ព្ទសម្រាប់ ជួយសម្រួលដល់ការហៅរថយន្តតាក់ស៊ី ដើម្បីធ្វើដំណើរ។ ដូច្នេះហើយលោកក៏មាន គំនិតចង់បង្កើតនូវកម្មវិធីទូរស័ព្ទនេះឡើង ដើម្បីជួយដល់អ្នកបើកបរនៅកម្ពុជា។

ដោយសារតែប្រទេសកម្ពុជាគឺជាប្រទេស ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នាំឲ្យប្រជាជនកម្ពុជាជាច្រើនមានលទ្ធភាព អាចប្រើប្រាស់ទូរស័ព្ទទំនើបៗបាន។ ដូច្នេះ នេះគឺជាឱកាសដ៏ល្អដើម្បីជួយឲ្យអ្នកបើក បរ ក៏ដូចជាសិស្សនិស្សិតទាំងឡាយ ឬ បុគ្គលនានាដែលមានបំណងចង់រកប្រាក់ ចំណូលបន្ថែមជាមួយការប្រើប្រាស់កម្មវិធី ទូរស័ព្ទមួយនេះជាពិសេសគឺនៅពេល ចំណាយក្នុងការរស់នៅនាពេលបច្ចុប្បន្ន មានការកើនឡើងខ្ពស់ទៅៗ។

កម្មវិធីទូរស័ព្ទ Go-X ដែលលោកឆាយ លាង បានបង្កើតឡើងមកនេះអាចជួយឲ្យអតិថិជនស្វែងរកអ្នកបើកបរក្នុងការធ្វើ ដំណើរដឹកទំនិញឬទិញសម្ភារៈនានាបាន យ៉ាងងាយស្រួល។ យើងសង្ឃឹមថាកម្មវិធី មួយនេះនឹងមានផលប្រយោជន៍ចំពោះ ប្រទេសកម្ពុជាដ៏ក្រៃលែងក្នុងការរួមចំណែក កាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើត ការងារ និងការកាត់បន្ថយភាពកកស្ទះនៅ តាមដងផ្លូវ។

នាពេលបច្ចុប្បន្ននេះកម្មវិធីនេះគឺអាច ដំឡើងឲ្យប្រើប្រាស់បានលើទូរស័ព្ទ ដែល មានប្រព័ន្ធដំណើរការ Android ហើយ ប្រព័ន្ធដំណើរការ iOS នឹងរួចរាល់នៅក្នុង ខែធ្នូខាងមុខនេះ។ ពេលនេះគឺជាពេល វេលាដ៏ល្អដើម្បីចាប់ផ្តើម ហើយយើងទាំង អស់គ្នានឹងចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ទាំងអស់គ្នា។

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាច ទំនាក់ទំនងបានតាមរយៈ៖

អាសយដ្ឋានផ្ទះ លេខ111 និង113 ផ្លូវ លេខ1003 សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

គេហទំព័រ៖ www.goexpress-kh.com

ទំព័រ Facebook: https://www.facebook.com/goxpressapp/

ចាប់ផ្តើមរកប្រាក់ចំណូលបន្ថែមថ្ងៃនេះដោយគ្រាន់តែយកយានជំនិះរបស់អ្នកមកចុះឈ្មោះជាមួយយើង!៕ ថម សន

car-bike-tuk2-advertisemen logo


ចែករំលែក៖