ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមល្បែសុីសងក្នុងស្រុកមុខកំពូលត្រូវកោះហៅឲ្យចូលរួមស្តាប់ការផ្សព្វផ្សាយសេចក្តីណែនាំ

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋដែលនិយមចូលចិត្តលេងល្បែងគ្រប់ប្រភេទ ក្នុងស្រុកមុខកំពូលប្រមាណ៨២នាក់ ក្នុងនោះស្រី៥៥នាក់ ត្រូវបានកោះអញ្ជើញឲ្យចូលរួមស្តាប់ការផ្សព្វផ្សាយពីសាលាស្រុកមុខកំពូល និងត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីពេលឥឡូវនេះតទៅ ។

លោកអភិបាលរងស្រុកមុខកំពូល សាន្ត វណ្ណធល់ បានលើកឡើងប្រាប់អ្នកយកពត៌មានថា កន្លងមក នៅក្នុងស្រុកមុខកំពូល មានល្បែងគ្រប់ប្រភេទ ដូចជាមេឆ្នោត បាល់បូល និងកន្លែជល់មាន់ តែកន្លងមកអាជ្ញាធរ និងសមត្ថកិច្ចបានចុះបង្រ្កាប អប់រំជារឿយៗ តែក្រុមញៀនល្បែងទាំងនោះនៅតែបន្តសកម្មភាព ដដែល ហាក់បីដូចវែកចកអញ្ចឹង ។

លោកអភិបាលរងបានបន្តទៀតថា ចាប់ពីមានការផ្សព្វផ្សាយនេះតទៅ បើសិនជាមានពលរដ្ឋណានៅហានបន្តបើកល្បែងសុីសងក្នុងមូលដ្ឋានរបស់លោកទៀតនោះ លោកនឹងមានវិធានការក្តៅ ។

នៅក្នុងស្មារតីប្រជុំផ្សព្វផ្សាយខាងលើនោះ លោកសាន្ត វណ្ណធល់ បានអោយមន្រ្តីសាលាស្រុកធ្វើកិច្ចសន្យាចំពោះមេឆ្នោត និងមេល្បែងផ្សេងៗទៀត ហើយនឹងកោះហៅជាបន្តបន្ទាប់ចំពោះអ្នកលេងល្បែងគ្រប់ប្រភេទមកអប់រំ និងណែនាំជាជំហានដំបូង ៕ ឡូ សំអាត

1 2 3


ចែករំលែក៖