ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លះគីឡូម៉ែត្រលេខលេខ២៤-២៥ ស្ថិតក្នុងភូមិ/ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលជនរងគ្រោះដើរឆ្លងផ្លូវ តែគេពុំដឹងថា ជនរងគ្រោះត្រូវម៉ូតូឬក៏រថយន្តបុកនោះទេ ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន សុផល ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ។ ជនរងគ្រោះមានស្នាមរបួសបែកក្បាល ឈាមហូរតាមរន្ធច្រមុះ និងរលាតដៃជើង ។ នៅកន្លែងកើតហេតុក្បែរខ្លួនប្រាណសាកសពជនរងគ្រោះពុំមានបន្សល់ទុកវត្ថុតាងអ្វីឡើយ ហើយក៏មិនមានសាក្សីណាអាច់បំភ្លឺជុំវិញករណីនេះបានដែរ ។ ចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

aw


ចែករំលែក៖