ព័ត៌មានទាន់ហេតុការណ៍៖

បុរសសង្ស័យស្រវឹងស្រាបើករថយន្តទៅកៀររថយន្តមួយគ្រឿងទៀតរួចបើករត់ទៅឈប់ដេកត្រូវចោរលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ បុរសសង្ស័យស្រវឹងស្រាបើករថយន្តទៅកៀររថយន្តមួយគ្រឿងទៀត រួចបើករត់ទៅឈប់ដេកត្រូវចោរលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ ព្រោះទើបតែចេញពីញាំការមេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខហាងលក់រថយន្តប្រើពន្លឺព្រះអាទិត្យ ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់ឈ្មោះ បានបើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2T 1525 បើកបរក្នុងស្ថានភាពស្រវឹងជោកជាំក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្តុប០៧ផ្សារដីហុយ ជាកន្លែងទើបសាងសង់ស្ពានអាកាស តែដោយសារម្ចាស់រថយន្តស្រវឹងស្រាខ្លាំងពេក ក៏រេចង្កូតជ្រុលទៅកៀររថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2X 7994 ដែលឈប់រង់ចាំស្ដុបនៅចំណុចខាងលើនោះ បណ្ដាលឲ្យកូតថ្នាំបន្តិចបន្តួច ហើយភ្លាមនោះរថយន្តបង្ករបានព្យាយាមបើករត់គេចរហូតដល់ចំណុចខាងលើ ទើបម្ចាស់រថយន្តឈប់រថយន្តហើយបើកកញ្ចក់ដេកតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សីដោយមិនខ្វល់ពីអ្នកណាឡើយ មួយម៉ោងក្រោយមក ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០១៦ មិនចាំស្លាកលេខ ជិះគ្នាបីនាក់ស្រីមួយ ប្រុសពីរបានដើរមកចូលជិតរថយន្តហើយបន្លំជាបងប្អូនម្ចាស់ រថយន្តថែមទាំងដេញសន្តិសុខ មិមអោយឈរមើលថែមទៀតផង ហើយក៏លួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ។

ក្រោយមកក៏មានការភ្ញាក់ផ្អើលថា បុរសដែលដេកក្នុងរថយន្តនោះ ត្រូវបានគេចូលលួចទ្រព្យសម្បត្តអស់រលីងសល់តែចិញ្ចៀនមួយវង់នៅជាប់ដៃប៉ុណ្ណោះ។ ប្រភពពីបុរសខាងលើបានអោយដឹងថា ទ្រព្យសម្បត្តិដែលបាត់នោះមានដូចជា ខ្សែកមួយខ្សែទំងន់មួយដំឡឹង ទូរសព្ទ័ពីរគ្រឿង ម៉ាកអាយហ្វូន6មួយគ្រឿង និងអាយហ្វូន7មួយគ្រឿង លុយចំនួន500$នៅក្នុងកាបូប ។

ក្រោយពេលកើតហេតុរថយន្តរងគ្រោះដែលត្រវរថយន្តខាងលើបើកកៀរបានជិះមកដល់កន្លែងកើតហេតុដែរ ហើយនិយាយចរចាជាមួយម្ចាស់រថយន្តបង្ក ក្រោយមកខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទៅខាងរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ហើយក៏បើករថយន្តទៅផ្ទះវិញ ដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទេ ៕ តុង សីហា

7 6 5 4 3 2 1


ចែករំលែក៖