ព័ត៌មានទាន់ហេតុការណ៍៖

សិស្សថ្នាក់ទី១១វិទ្យាល័យផ្សារដើមថ្កូវម្នាក់ចងកសម្លាប់ខ្លួនមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅផ្ទះេលខ៧ ផ្លូវលខ៥១៤ ភូមិ១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យន់ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យផ្សារដើមថ្កូវ ថ្នាក់ទី១១ ស្នាក់នៅផ្ទះេលខ៧ ផ្លូវលេខ៥១៤ ភូមិ១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកនៅជិតបន្ទប់គ្នាបានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងតែបោសសម្អាតនៅខាងក្រៅ ក៏ប្រទះឃើញជនរងគ្រោះចងកនៅនឹងក្រឡាការ៉ូនៅបង់អួត ស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើល ផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចចុះមកមើលកន្លែងកើតហេតុ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុុះមកធ្វើកោសល្យវិច័យអស់ពេលជាង៣ម៉ោងរួចមក ខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថា បុរសរងគ្រោះដែលស្លាប់ខាងលើនេះមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ។

បច្ចុប្បន្ន សពបានដំកល់នៅផ្ទះកើតហេតុហេតុ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី

imagejpeg-1 imagejpeg-2 imagejpeg


ចែករំលែក៖