ព័ត៌មានទាន់ហេតុការណ៍៖

លោក នុត ពុធដារ៉ា បើកការដ្ឋានស្ថាបនាផ្លូវបេតុង ០៣ខ្សែ និងប្រព័ន្ធលូ០១ខ្សែ ក្នុងសង្កាត់ចំនួន ០៣

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន ០៣ខ្សែ ប្រវែងសរុប ១.៤៦៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រែកកំពឹស និងជួសជុលប្រព័ន្ធលូ ០១ខ្សែ ប្រវែង ៦៦៤ម៉ែត្រ ក្នុងសង្កាត់ជើងឯក និងសង្កាត់ដង្កោ ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦។

ផ្លូវដែលត្រូវបើកការដ្ឋានស្ថាបនារួមមាន៖

– សង្កាត់ដង្កោ ប្រវែង ៥៦៥ម៉ែត្រ ទទឹង ០៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ

– សង្កាត់ជើងឯក ប្រវែង ៤៥១ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ

– សង្កាត់ព្រែកកំពឹស ប្រវែង ៤៥០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ

ជួសជុលប្រព័ន្ធលូ ០១ខ្សែ ក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក ប្រវែង៦៦៤ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ។

ក្នុងឱកាសនោះ លោកអភិបាលក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើននៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋាន តួយ៉ាងការស្ថាបនាផ្លូវបេតុង និងប្រពន្ធលូ នាថ្ងៃនេះ។ លោកអភិបាល ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋសូមយោគយល់អធ្យាស្រ័យចំពោះការប៉ះពាល់តិចតួចដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងប្រព័ន្ធលូ និងសូមឲ្យបងប្អូនជួយពិនិត្យនិងតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការ ដើម្បីជាប្រយោជន៍ផ្ទាល់របស់បងប្អូន។

លោកអភិបាល ក៏បានណែនាំដល់ក្រុមហ៊ុនអោយអនុវត្តការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបច្ចេកទេស និងអនុវត្តគម្រោងឲ្យបានលឿន ដើម្បីប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ ៕ ជីម ភារ៉ា ដង្កោ

img_6042 img_6043 img_6044 img_6045 img_6046


ចែករំលែក៖