ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជួបគ្រោះចរាចរណ៍ ជិះម៉ូតូមួយគ្រឿង ហើយទៅទាក់ចង្កូតម៉ូតូមួយគ្រឿងដួល ទៅនឹងថ្នល់ត្រូវរថយន្តដឹកដីកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗកាលពីវេលាម៉ោង៨និង៣២នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តជន្លង់ម្លូរ ក្នុងភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះថូ ស៊ាវឡុង អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកពោធិក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកវ៉េវ RSX ពណ៌ក្រហម លាយខ្មៅពាក់ស្លាកលេខ ភ្នំពេញៈ 1GA.7362 បើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែកតៃកុង បើកបររថយន្តឈ្មោះ មាស បុរី អាយុ២៣ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ បើករថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌ស បើកបរស្រប់ទិសគ្នា។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើហេតុគេ ឃើញម៉ូតូ២គ្រឿងបើកបរស្រប់ទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នាបណ្តាលឱ្យម៉ូតូជនរងគ្រោះខាងលើ ដួលទៅនឹងថ្នល់ ភ្លាមនោះក៏មានរថយន្តដឹកដីខាងលើមកដល់ល្មម កិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ភ្លាមៗនោះម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោល រីឯរថយន្តបង្ក និងតៃកុងត្រូវបានសមត្ថកិច្ចឃាត់ជាប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ និងសហការជាមួយជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ