ព័ត៌មានទាន់ហេតុការណ៍៖

យ៉ែម សំអូនបញ្ជាក់រឿងជម្លោះជាមួយអេឡិច ចាន់ត្រា

ចែករំលែក៖

ភ្នំពេញ៖ ការលេចចេញរូបថតកៀកកិតរវាង អេឡិច ចាន់ត្រា និងអ្នកនាងយ៉ាន លីនដា(អតីតភរិយាលោក យ៉ែម សំអូន)នៅប្រទេសអូស្ត្រាលី បានបង្កើតឲ្យមានការសន្និដ្ឋានថា សង្រ្គាមត្រជាក់រវាង យ៉ែម សំអូន និងអេឡិច ចាន់ត្រា ត្រូវបានផ្ទុះឡើយយ៉ាងស្ងប់ស្ងាត់។ ផ្ទុយពីការសន្និដ្ឋាន និងលេចលឺសុះសាយក្នុងចង្កោមអ្នកសិល្បៈនេះត្រូវបានលោកយ៉ែម សំអូន ច្រានចោលថា មិនមែនជាការពិត ។

ពីមុននោះ គេសង្កេតឃើញថា រវាងអេឡិច ចាន់ត្រា និងយ៉ែម សំអូន មានភាពស្និទ្ធស្នាលគ្នា តែមួយរយៈនេះ គេបែរជាយល់ថា អ្នកទាំង២ហាក់ដាច់ឆ្ងាយពីគ្នាប្រដូចទៅនឹងពាក្យចាស់ពោលថា «ភ្នំមួយមិនអាចមានខ្លា២»នោះដែរ។ ការដាច់ឆ្ងាយទំនាក់ទំនងនេះ ក៏លេចឡើងក្រោយពីលោកអេឡិច ចាន់ត្រា បង្កើតក្រុមតន្ត្រី ដែលជាមុខរបរដូចគ្នានឹងលោកយ៉ែម សំអូន ហើយចុងក្រោយគេបានឃើញវត្តមានលោក អេឡិច ចាន់ត្រា បង្ហាញរូបថតជាមួយអ្នកនាងយ៉ាន លីនដានៅប្រទេសអូស្ត្រាលី ។

លោកអេឡិច ចាន់ត្រា ត្រូវបានគេមើលឃើញពីភាពប៉ិនប្រសប់ក្នុងការរកស៊ី ព្រោះលោកមានវ័យក្មេង តែពូកែរកស៊ី ដូចជាថ្មីៗនេះ ទើបតែបើកសម្ពោធក្រុមហ៊ុនថ្មី លើទឹកដីបុរីប៉េងហួតបឹងស្នោ ដែលជាក្រុមហ៊ុនដូចគ្នាទៅនឹងលោកយ៉ែម សំអូន ហើយលោកថែមទាំងឆ្លៀតឱកាសរកស៊ីនៅក្រៅប្រទេសទៀត ។ ចំណែកលោកយ៉ែម សំអូន វិញក្រោយពីលោកអេឡិច ចាន់ត្រា បានបើកជាក្រុមហ៊ុនផ្ទាល់ខ្លួនលោក ក៏បានផ្លាស់ប្ដូរលោកអេឡិច ចាន់ត្រាចេញភ្លាមដែរ ដោយមិនអាចហៅឲ្យមកច្រៀងដូចមុនទៀត។ អ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើល គឺគេទទួលដំណឹងថា យ៉ាន លីនដា គ្រោងនឹងបើកមុខជំនួញ រួមគ្នាជាមួយនឹងអតីតភរិយាលោក យ៉ែម សំអូនផងដែរ ។

ជុំវិញដំណឹងផ្ទុះឡើងខាងលើនេះ លោក យ៉ែម សំអូនព្យាយាមបដិសេធថា វាមិនមែនជាការពិត។ លោកបញ្ជាក់ថា ទោះបីជាមានមុខរបរដូចគ្នា គឺទំនាក់ទំនងលោក និងលោកអេឡិច ចាន់ត្រា គឺនៅដដែល។ លោកបញ្ជាក់ថា ការងាកទៅស្និទ្ធស្នាលជាមួយនឹងអតីតភរិយាលោក ក៏មិនមែនជារឿងចម្លែកដែរ ហើយលោកនឹងសាទរប្រសិនបើមានការសហការគ្នាក្នុងការបើកមុខជំនួញណាមួយរួមគ្នានោះ។

លោកបញ្ជាក់ថា វាគឺជាសិទ្ធិរបស់បុគ្គល ហើយលោក ក៏រីយរាយសាទរដែរ ដែលលទ្ធផលការងាររបស់ពួកគេរីកចម្រើន។ លោកបញ្ជាក់ថា លោកមិនដែលច្រណែននិន្ទា និងខឹងសម្បារជាមួយនឹងអ្នកណាឡើយ ព្រោះតែការងារទាំងអស់ សុទ្ធតែកើតចេញពីការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ ហើយលោក ក៏មិនដែលមានពេលវេលាទៅគិតគូររឿងរ៉ាវបែបនេះដែរ ។ លោកថា ក្រោយលេចលឺដំណឹងថា លោកមានទំនាស់ជាមួយលោកអេឡិច ចិន្ត្រា គឺលោកពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ហើយលោកស្នើឲ្យបញ្ចប់ការលាបពណ៌គ្នា ព្រោះវានឹងធ្វើឲ្យលោក និងលោកអេឡិច ចិន្ត្រាមើលមុខគ្នាមិនចំដូចការលើកឡើងទៅវិញ ។

ទោះជាយ៉ាងណា ប្រភពពីអ្នកសិល្បៈលើកឡើងថា បើទោះបីជាមិនមានដែលលេចចេញទំនាស់ណាមួយឲ្យឃើញពិតប្រាកដក្តី ក៏ទំនាក់ទំនងជិតដិតរបស់ យ៉ែម សំអូន និងអេឡិច ចិន្ត្រាចាប់ផ្តើមរង្គោះរង្គើរ។ អ្វីដែលគេដឹងផងដែរ គឺអេឡិច ចិន្ត្រាគ្រោងនឹងបង្កើតក្រុមការងារពិធីការ ក្រុមតន្ត្រីដែលនឹងបើកឱកាសឲ្យ យ៉ាន លីនដា វិលមករកអាជីពសិល្បៈជាថ្មី ស្របពេលដែលទីផ្សារការងារផ្នែកសិល្បករ ដែលមានជំនាញទាំងច្រៀង ពិធីការិនី ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អកំពុងតែកើនឡើង។ ចង់ឬក៏មិនចង់ទំនាក់ទំនងរវាងអ្នកទាំងពីរគឺលោក អេឡិច ចាន់ត្រា និងយ៉ែម សំអូន នឹងឃ្លាតឆ្ងាយពីគ្នា ពិសេសក្រោយពេលដែលអេឡិច ចាន់ត្រាចាប់ដៃរកស៊ីរួមគ្នាមែននោះ ៕ វឌ្ឍនា

%e1%9e%99%e1%9f%89%e1%9f%82%e1%9e%98-%e1%9e%9f%e1%9f%86%e1%9e%a2%e1%9e%bc%e1%9e%93 %e1%9e%a2%e1%9f%81%e1%9e%a1%e1%9e%b7%e1%9e%85-%e1%9e%85%e1%9e%b7%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b6


ចែករំលែក៖