ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវម៉ូតូបើកបុក ខណៈកំពុងដើរឆ្លងផ្លូវ

ចែករំលែក៖

ខេត្តកណ្តលៈ ស្ត្រីម្នាក់បានទទួលរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំ បន្ទាប់ពីត្រូវរថយន្តបើកបុកខណៈកំពុងដើរឆ្លងផ្លូវ ។ ដោយឡែកអ្នកបើកបរម៉ូតូរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំកំពង់កុងផងដែរ ។

ហេតុការណ៍គ្រោះគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលម៉ោង១៨ និង២០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិទួលដូនគាំ ឃុំកំពអ់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះបូ សារឿន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្នុងភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ។ ចំណែកឯម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខឧ.មានជ័យ 1C-0606 បើកបរដោយឈ្មោះ គ្រី ស៊ីណាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្នុងភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខឧ.មានជ័យ 1C-0606 បើកបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ១១០ ក្នុងទិសដៅពីជើងទៅត្បូង(ពីច្បារអំពៅឆ្ពោះទៅព្រែកជ្រៃ) ។ លុះបើកដល់ចំណុចកើតហេតុករណ៏ចង្កូតទៅបុកស្ត្រីរងគ្រោះកំពុងដើរឆ្លងផ្លូវពីកើតទៅលិចពេញមួយទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នករងរបួសទាំង២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរៀងៗខ្លួន ។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទៅធ្វើការដកហូតយកទៅរក្សាទុកនៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ស្អាងជ័យ

ae-5 ae ae-1 ae-2 ae-3 ae-4


ចែករំលែក៖