ភ្នំពេញ៖ នារីម្នាក់ ត្រូវគេចាប់រំលោភសេពសន្ធវ:រហូតបានសម្រេច រត់ទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅហាងកាត់សំលៀកបំពាក់ ក្នុងបន្ទប់ជាន់លើ ផ្ទះលេខ៤១ ផ្លូវ៤២ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះត្រូវបានស្គាល់ឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅខណ្ឌច្បារអំពៅ បានមករៀនកាត់សំលៀកបំពាក់នៅកន្លែងកើតហេតុ ។ ចំណែកបុរស ដែលយារយីលើខ្លួនប្រាណរបស់នារីរងគ្រោះនោះឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ បុរសសង្ស័យបានដេកនៅក្នុងបន្ទប់ជាន់លើ ស្រែកហៅនារីរងគ្រោះយកទូរស័ព្ទទៅខ្លួន ពេលនោះនារីរងគ្រោះបានយកទៅអោយដល់បន្ទប់ ភ្លាមនោះ ស្រាប់តែជនសង្ស័យក៏បានចាប់ទាញដៃ និងធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។ ក្រោយពេលធ្វើសកម្មភាពរួចហើយ នារីរងគ្រោះបានទូរស័ព្ទទៅប្រាប់បងប្អូនពីរឿងរ៉ាវនេះ ក៏បានឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។
ក្រោយពីសមត្ថកិច្ចសាកសួរជនសង្ស័យនៅប៉ុស្តិ៍នគរបាលចោមចៅ រួចក៏បានបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយបន្ត ៕ សុខាសែនជ័យ