ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញម៉ូតូ២៨គ្រឿងសង្ស័យចោរលួច យកមកលក់ និងបញ្ចាំ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នគរបាលព្រហ្មទណ្ឌ កម្រិតសម្រាលនៃស្នងការដ្ឋាននគរបាល ខេត្តសហការជាមួយនឹងនគរបាលក្រុង និងសង្កាត់លេខ៤ ធ្វើរដ្ឋបាលចំហ ហើយ បានរកឃើញម៉ូតូចំនួន២៨គ្រឿងនៅនឹង ផ្ទះទទួលបញ្ចាំចំនួន២កន្លែងកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលចុះធ្វើរដ្ឋបាលបានឲ្យ ដឹងថា ការចុះធ្វើរដ្ឋបាលចំហនេះសមត្ថ កិច្ចបានធ្វើឡើងនៅផ្ទះទទួលបញ្ចាំចំនួន២ ទី១-នៅផ្ទះឈ្មោះ អ៊ុន ចន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍ ស្ថិតក្នុងក្រុម២ ភូមិ១ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ ដោយបានរកឃើញម៉ូតូគេ យកមកលក់ និងបញ្ចាំចំនួន២១គ្រឿង និងផ្ទះមួយទៀតមានម្ចាស់ឈ្មោះ ឡេង សារ៉ាវុធ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខ របរជាគ្រូបង្រៀន រស់នៅភូមិ១ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ បានរកឃើញម៉ូតូ ៧គ្រឿង និងលិខិតទិញលក់ ព្រមទាំង លិខិតបញ្ចាំមួយចំនួនផង ។

ប្រភពពីមន្ត្រីដដែលបានបន្តថា ម៉ូតូ ដែលបានដកហូតទាំង២៨គ្រឿងពីទីតាំង ២កន្លែងខាងលើនេះបានបញ្ជូនមករក្សា ទុកនៅការិយាល័យកណ្តាលនគរបាល ព្រហ្មទណ្ឌដើម្បីទុកប្រកាសរកម្ចាស់ ឬជន រងគ្រោះដែលបានបាត់ម៉ូតូឲ្យយកឯកសារ ទទួលយកម៉ូតូរបស់ពួកគេវិញ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យ ដឹងថា ការចុះធ្វើរដ្ឋបាលចំហនេះក្នុងបំណង ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជា ពលរដ្ឋ និងទប់ស្កាត់ ក៏ដូចជាការលុបបំបាត់ អំពើលួច ឆក់ ប្លន់ ព្រមទាំងលុបបំបាត់ សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿង ញៀនផងដែរដើម្បីធានាភូមិ-ឃុំមាន សុវត្ថិភាព ។

មន្ត្រីខាងលើបញ្ជាក់ថា ម្ចាស់ផ្ទះទទួល ទិញ និងបញ្ចាំម៉ូតូបច្ចុប្បន្នបានឃាត់ខ្លួន នៅកន្លែងសមត្ថកិច្ច និងគ្រោងបន្តនីតិវិធី តាមផ្លូវច្បាប់ ។ មន្ត្រីដដែលបន្ថែមថា សមត្ថ កិច្ចនឹងបន្តធ្វើរដ្ឋបាលឆែកឆេរនៅទីតាំង បញ្ចាំមួយចំនួនទៀតដើម្បីរកម៉ូតូដែលជន រងគ្រោះមួយចំនួនបានបាត់រួចបានមក ដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច ។ ចំពោះ មូ៉ូតូដែលរកឃើញទាំង២៨គ្រឿងខាងលើ សមត្ថកិច្ចអំពាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើមានបាត់ម៉ូតូសូមមកទំនាក់ទំនង សមត្ថកិច្ចដើម្បីពិនិត្យមើល ហើយផ្ទៀង ផ្ទាត់ឯកសារ នោះសមត្ថកិច្ចនឹងប្រគល់ឲ្យ ម្ចាស់ដើមវិញ ៕ ឆ្លាមសមុទ្រ

as-1 as-2 as-3 as-4 as-5


ចែករំលែក៖