ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពេលចាកចេញរបស់គ្រូពេទ្យស្ម័គ្រចិត្ត បារាំងមន្ទីរពេទ្យបង្អែកខេត្តកោះកុងទារលុយ អ្នកទៅព្យាបាលជំងឺ

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋដែលបាន យកកូនមកពិនិត្យនិងព្យាបាលជំងឺត្រចៀក ច្រមុះនិងបំពង់ក ដែលព្យាបាលដោយក្រុម គ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងបាន ខ្សឹបខ្សៀវថា ការព្យាបាលនេះមិនត្រូវគិត លុយតែពេលក្រុមគ្រូពេទ្យបារាំងទៅអស់ មន្ទីរពេទ្យបង្អែកខេត្តកោះកុងទារលុយពី ពួកគាត់ចំនួន១០០ដុល្លារទៅវិញ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា មានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តមកពីប្រទេសបារាំងចុះជួយពិនិត្យ ជំងឺត្រចៀក ច្រមុះ និង បំពង់កជូនដល់ពលរដ្ឋក្នុងខេត្តកោះកុង ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ តែក្រោយការពិនិត្យ និងព្យា បាលរួចរាល់បែរជាមន្ទីរពេទ្យទារថ្លៃសេវាដល់ទៅ១០០ដុល្លារពីពួកគាត់ទៅវិញទើបអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។ ពួកគាត់ មិននឹកស្មានថា ការព្យាបាលជំងឺត្រចៀក ច្រមុះ កំពង់កដោយអ្នកព្យាបាលស្ម័គ្រចិត្តនេះត្រូវគេគិតលុយដូច្នេះសោះ។ ពួកគាត់ គិតថា មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមក ជួយនោះគេមិនយកកម្រៃទើបនាំកូនទៅវះកាត់បែបនេះតែការដែលធ្វើឲ្យពួកគាត់ខកចិត្តគឺការទារថ្លៃសេវាដល់១០០ដុល្លារទៅវិញ ។

លោក ម៉ែន សាម៉េត ប្រធានរដ្ឋបាល មន្ទីរពេទ្យបង្អែកខេត្តកោះកុងបានថ្លែងតាម ទូរស័ព្ទថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពីប្រទេសបារាំងនោះគឺគ្រាន់តែចុះមកជួយខាងផ្នែកបច្ចេកទេសនោះទេ។ ចំណែកសេវានោះគឺខាងមន្ទីរពេទ្យនៅតែយក កម្រៃតាមតារាងដែលខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលបាន កំណត់ដដែល ។

លោកបានបន្តថា បើសិនជាអ្នកជំងឺ មានបណ្ណក្រីក្រនោះខាងមន្ទីរពេទ្យមិនយក កម្រៃទេ តែបើគ្មានហើយជាជនក្រីក្រពិតប្រាកដខាងមន្ទីរពេទ្យមានមូលនិធិសម្រាប់ ជួយពួកគាត់ហើយ មិនបាច់ចាំរវល់ដល់អ្នកសារព័ត៌មាននោះឡើយ ៕ ហេង នរិន្ទ្រ

 

%e1%9e%98%e1%9e%93%e1%9f%92%e1%9e%91%e1%9e%b8%e1%9e%9a%e1%9e%96%e1%9f%81%e1%9e%91%e1%9f%92%e1%9e%99%e1%9e%94%e1%9e%84%e1%9f%92%e1%9e%a2%e1%9f%82%e1%9e%80%e1%9e%81%e1%9f%81%e1%9e%8f%e1%9f%92%e1%9e%8f


ចែករំលែក៖