ព័ត៌មានទាន់ហេតុការណ៍៖

កំពុងផ្សាដែកទូទឹកកកខ្ទាតកម្ទេចភ្លើងចំធុងហ្គាសផ្ទុះរបួសបុគ្គលិកម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុគ្គលិកផ្ទះលក់គ្រឿងអេឡិចត្រូនិច (ទូទឹកកក ម៉ាសីុនបោកខោអាវ) បានផ្សាដែកទូទឹកកកធ្វើឲ្យខ្ទាតកម្ទេចភ្លើងទៅត្រូវនឹងធុងហ្គាស(ទូទឹកកក) ផ្ទុះបណ្ដាលឲ្យរងរបួសបុរសម្នាក់រលាកពេញខ្លួនផងដែរ ។

ករណីអគ្គិភ័យមួយនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់គ្រឿងទូទឹកកក, ម៉ាសីុនបោកខោអាវ និងដំឡើងម៉ាសីុនត្រជាក់យីហោ “ហៃវុត្ថា” ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា មូលហេតុនេះគឺដោយសារការធ្វេប្រហែសរបស់កម្មករផ្សាដែក ធ្វើឲ្យកម្ទេចភ្លើងខ្ទាតទៅត្រូវ និងបំពងហ្គាស ក៏ផ្ទុះត្រូវមនុស្សតែម្តង ហើយក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋបានរាយណ៍ការជូនទៅសមត្ថកិច្ចមូលដ្ឋាន ភ្លាមៗដើម្បីជួយអន្តរាគមន៍ហៅ រថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់មួយគ្រឿង ទើបរលត់ទៅវិញភ្លាមៗផងដែរ ៕ សតារា

 

 

1 2 3 5


ចែករំលែក៖