ភ្នំពេញ៖ បុរសម្នាក់ត្រូវបានមនុស្សមួយក្រុមបើករថយន្តដេញស្ទាក់មុខ ដកកាំភ្លើងវាយបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន បន្ទាប់ពីរួបគេទើបត្រឡប់មកពីកោះពេជ្យ បើករថយន្តមកផ្ទះវិញ ដោយបើកឆ្លងស្តុប ហើយពាំងរថយន្តមួយគ្រឿងដែលបម្រុងនឹងឆ្លងដោយមិនបានឆ្លងទើបនាំបក្ខពួក ដេញវាយរថយន្តមួយគ្រឿង កាលវេម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីភូមិ ប្រប្រក់ខាងត្បូងសង្កាត់កាកាបខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ខែម ប៊ុនឃីម អាយុ៣២ មុខរបរវិស្វករស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ។ រថយន្តដែលរងគ្រោះត្រូវជនបង្កវាយកម្ទេច ម៉ាកតូយូតា ប្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF៤៧៣៧ ។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ រូបគាត់បានត្រឡប់មកពីកោះពេជ្យហើយត្រឡប់ទៅផ្ទះវិញ ។ លុះមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ីនឹងស្តុបទល់មុខមង្គត់បុរីដោយរថយន្តរបស់គាត់បានបើកឆ្លងស្តុប ហើយរថយន្តបង្ក ម៉ាកកាមរី ពណ៌ស សេរ៊ី២០០៣ មួយគ្រឿង បម្រុងឆ្លងទៅមុន ដោយរថយន្តរបស់គាត់ឆ្លងបានមុនបន្ទាប់មក រថយន្តខាងលើបានបើកដេញបុករថយន្តរបស់គាត់ ហើយរួមមានបក្ខពួកមានរថយន្តប្រមាណ៤គ្រឿង និងមានគ្នាប្រមាណប្រហែល១០នាក់ ហើយដោយមានអាវុធខ្លីចំនួន២ដើម បានវាយនិងស្នាប់ កាំភ្លើងបណ្តាលឲ្យរូបគាត់បែកក្បាល និងបែកចិញ្ចើមឈាមហូរស្រោចខ្លួន និងវាយ កម្ទេចរថយន្តរបស់គាត់ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ហើយបានបើករត់គេចខ្លួនបាត់ ហើយភ្លាមៗនោះ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានដេញរថយន្តខាងលើនោះដែរ តែដេញមិនទាន់រថយន្តខាងលើនោះឡើយ ។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើបានមកដាក់បណ្តឹនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបដើម្បីអោយសមត្ថកិច្ចរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ