ព័ត៌មានទាន់ហេតុការណ៍៖

ទារិកាភ្លោះ៣នាក់កើតក្នុងគ្រួសារក្រីក្រស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ទារិការភ្លោះ៣នាក់ បានចាប់កំណើតលើគ្រួសារកសិករក្រីក្រមួយ នៅស្រុករមាសហែក ខណៈមកសម្រាលក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង កាលពីវេលាម៉ោង២និង៤០រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ធ្វើឲ្យមានការចាប់អារម្មណ៍ដល់លោកគ្រូពេទ្យ និងប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើនកុះករ ។

តាមលោក ពៅ ចម្រើន អាយុ២៦ឆ្នាំ ត្រូវជាឪពុកទារិកាទាំង៣បានប្រាប់ថា គាត់ជាអ្នកស្រុកកំណើតនៅភូមិសិរីអោ ឃុំត្រស់ ស្រុករមាសហែក ។

លោកក៏បានបន្តថា ប្រពន្ធរបស់គាតមាន់ឈ្មោះឡន សុខនឿន អាយុ២២ឆ្នាំ ហើយធ្លាប់មានកូនពីរ រួចមកហើយ ខណៈដែលឆ្លងទន្លេលើកនេះ ស្រាប់តែបានកូនបីនាក់សុទ្ធតែស្រីទៀត ។

លោកពៅ ចំរើនបានបញ្ជាក់ថា មុនប្រពន្ធគាត់មានកូនភ្លោះបីនេះ បានសុបិន្តឃើញគេឲ្យខ្សែដៃខ្សែក និងនាឡិកាដៃ លុះដល់ពេលឆ្លងទន្លេ បានកូន៣ពិតមែន ។

រហូតមកដល់ពេលនេះ គឺសុខភាពម្ដាយ និងទារិកាភ្លោះទាំង៣នាក់ មានសុខភាពធម្មតា ខណៈកំពុងសម្រាកក្នុងមន្ទីរពេទ្យខេត្តនៅឡើយ

ក្រុមគ្រួសារមួយនេះ ក៏បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមជួយដល់គ្រួសារគាត់ផង ព្រោះគាត់មានជីវភាពក្រីក្រខ្លាំងណាស់ និងសូមសម្តេចតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សូមជួយដល់កូនសម្តេចទាំងបី ដែលកើតចំគ្រួសារក្រីក្រនេះផង ៕ យឹម សុថាន

 

as-1 as-2


ចែករំលែក៖