ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំកញ្ជរ រាយការណ៍មកថា ដាយចាប់ត្រីខុសច្បាប់ ស្ដីពីជលផលនៅព្រែកបាបជាង១០កន្លែង គ្មានការបង្រ្កាប ត្រូវបានគេសង្ស័យកើតឡើងបណ្ដាលមកពីមន្រ្តីជំនាញបើកដៃ ។
ប្រភពព័ត៌មានខាងលើបន្តថាបទល្មើសនេសាទ(ដាយចាប់ត្រី)ខុសច្បាប់ស្តីពីជលផលខាងលើនេះ នៅចំណុចព្រែកបាយាប ស្ថិតក្នុងភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានដដែលបន្តទៀតថា បទល្មើសនេសាទ(ដាយចាប់ត្រី)តាមព្រែកខាងលើ មានជនប្រព្រិត្តឡើងចំនួនប្រមាណ ៣០កន្លែងយូហើយ ហើយពួកគេចាប់ត្រីក្នុងមួយថ្ងៃៗ ឬមួយយប់រាប់តោន គេពុំដែលឃើញមន្រ្តីជំនាញឬអាជ្ញាធរព្រមទាំងស្ថាប័នពាក់ព័ន្ធណារាយការណ៍ និងបង្រ្កាបម្តងណានោះឡើយ ករណីនេះ ត្រូវបានគេសង្ស័យការដែលជនប្រព្រិត្តទៅបាននេះ ដោយមានការឃុបឃិតគ្នាតាំងពីក្រោមដល់លើ ពិសេសមន្រ្តីជំនាញ ប៉ុន្តែពួកគាត់ជឿជាក់ថា ក្រោយពីប្រព័ន្ធព័ត៌មានផ្សព្វផ្សាយហើយនោះ ប្រាកដជាមានការបង្រ្កាបជាក់ជាមិនខានឡើយ ព្រោះបញ្ហានេះប្រជានេសាទនៅតំបន់ក្បែៗនោះ ស្ថិតក្នុងភូមិ-ឃុំខាងលើនេះ ធ្វើនេសាទមិនបានត្រីនោះឡើយ ព្រោះឧបករណ៍ដាយចាប់ត្រីនេះចាប់អាស់គ្មានសល់នោះទេ ៕ ប៉ឹម ពិន