រដ្ឋមន្ត្រីក្រសួងមហាផៃ្ទប៊េលហ្ស៊ិចលោក Jan Jambon បានប្រកាសថា មានខ្មាន់កាំភ្លើងក្រុម IS ប្រមាណពី៣០០០-៥០០០នាក់ ដែលមានសញ្ជាតិបណ្តាប្រទេសតំបន់អឺរ៉ុប ដែលកំពុងបំពេញការវាយប្រហារនៅស៊ីរី និងលីប៊ីនាពេលកន្លងមក អាចនឹងវិលត្រឡប់មកអឺរ៉ុបវិញដើម្បីបើកការវាយប្រាហារ។
ឆ្លើយតប់ទៅនឹងបទសម្ភាស៍របស់បណ្តាញទូរទស្សន៍ RTBF លោក Jan Jambon បានបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសប៊ែលហ្ស៊ិក ត្រូវបានរិតបន្តឹង ក្រោយរយៈពេលមួយឆ្នាំ នៃការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។
លោកបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក្រុមIS មួយចំនួនមានសញ្ជាតិប៊ែលហ្ស៊ិកដែលកំពុងចូលរួមជាមួយក្រុមភេរវកម្មនៅស៊ីរី និងអីរ៉ាក់ អាចវិលត្រឡប់មកប្រទេសវិញដើម្បីវាយប្រាហារ ។
លោក Jan Jambonបានបន្តទៀតថា នៅពេលនេះ មានមនុស្សសង្ស័យ១១៧នាក់ថា ជាក្រុមIS បានមកដល់ប្រទេសប៊ែលហ្ស៊ិក ហើយមនុស្សពាក់កណ្តាលក្នុងចំណោមនោះត្រូវបានចាប់ឃុំខ្លួន ក្រៅពីនេះ ស្ថិតនៅក្នុងការតាមដានរបស់ក្រុមប៉ូលិស។
ពាក់ព័ន្ធនឹងក្រុមភេរវកម្ម ដែលអាចវិលត្រឡប់មកប៊ែលហ្ស៊ិចវិញលោក Jan Jambonប្រមានថា ក្រុមIS ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេសអីរ៉ាក់ និងស៊ីរី អាចនឹងបញ្ជូនខ្មាន់កាំភ្លើងរបស់ខ្លួន ដែលមានសញ្ជាតិប្រទេសតំបន់អឺរ៉ុប ចូលមកអឺរ៉ុបដើម្បីបើកការវាយប្រហារភេរវកម្មទៅលើគោលដៅសំខាន់ៗ។
លោក Jan Jambonបន្តទៀតថា ក្រៅពីជនសង្ស័យថា ជាក្រុមភេរវកម្មជាង២០០នាក់បានមកដល់ប៊ែលហ្សិក នៅមាន ប្រមាន៣០០០-៥០០០នាក់ទៀតអាចនឹងវិលត្រឡប់មកកាន់ប្រទេសតំបន់អឺរ៉ុបផ្សេងទៀត។
នៅពេលនេះដែរ ជនភៀសខ្លួនជាច្រើនកំពុងតែសម្រុកចូលអឺរ៉ុបតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំង ហើយក្រុមភេរវកម្មនឹងបន្លំខ្លួនជាមួយក្រុមជនភៀសខ្លួនទាំងនោះដើម្បីបើកការវាយប្រហារនៅអឺរ៉ុប។ កន្លងមកថ្មីៗក្រុមជួយសង្គ្រោះបានជួយសង្គ្រោះជនភៀសខ្លួន ប្រមាណ១.៤០០នាក់ នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ក្នុងនោះរាប់បញ្ចូល ទាំងអ្នកដែលស្ថិតនៅក្នុង ពេលទូកកំពុងលិច ហើយនៅមុនពេលដែលពួកគេ ជិតលង់ទឹកប្រមាណជាង៧០០នាក់ ។
ឆ្មាំសមុទ្រអ៊ីតាលី បាននិយាយថា អ្នកទាំងអស់គ្នា ក្រុមជួយសង្ក្រោះបានជួយដល់ជនភៀសខ្លួន ចេញពីទូកចំនួន៦គ្រឿង និងទូកដឹកទំនិញមួយគ្រឿងផងដែរ ។
ក្រុមជំនួយមួយក្នុងចំណោម ក្រុមជំនួយជាច្រើន ដែលបម្រើការផ្នែកមនុស្សធម៌ ដែលហៅថា គ្រូពេទ្យគ្មានព្រំដែន បាននិយាយឲ្យដឹង តាមរយៈបណ្តាញសង្គម Twitter ថា ពលរដ្ឋចំនួន៧៩៧នាក់ ក្នុងនោះមានស្ត្រីចំនួន២០៥នាក់ និងកុមារចំនួន២២នាក់ត្រូវបានផ្ទេរមក លើទូករបស់អង្គការខ្លួន (Agros)។
គ្រូពេទ្យគ្មានព្រំដែន បានបញ្ជាក់ថា ជនភៀសខ្លួនទាំងនោះមានសុវត្ថិភាពល្អ និងរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែក្តីកង្វល់នោះគឺថា នៅតែមានអ្នកឆ្លង តាមដែនទឹកជាបន្តបន្ទាប់ ដែលពួកគេនឹង ប្រឈមមុខនឹងគ្រោះថ្នាក់ ។
ជាមួយគ្នានេះ កងទ័ពអ៊ីរ៉ាក់ ដែលធ្វើការប្រយុទ្ធយ៉ាងស្វាហាប់ ដើម្បីដណ្ដើមយកវិញ នូវទីក្រុងមូស៊ូល ជាទីក្រុងចុងក្រោយ ដែលពួក ISIS គ្រប់គ្រង ពេលនេះ បានវាយដណ្ដើមបានទីក្រុងបុរាណ Nimrud ដែលមានចម្ងាយពី ៣០គីឡូម៉ែត្រ ពីមូស៊ូលប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់អ៊ីរ៉ាក់ បាននិយាយឲ្យដឹងថា កងកម្លាំងរបស់ខ្លួន ធ្វើការរំដោះបានទីក្រុង Nimrud មួយរយភាគរយហើយ ហើយថែមទាំងបានលើក ទង់ជាតិរបស់អ៊ីរ៉ាក់ នៅលើដំបូងអគារមួយចំនួនទៀតផង ។
គួរបញ្ជាក់ផងដែរថា ទីក្រុង Nimrud គឺជាមជ្ឈមណ្ឌលដ៏អស្ចារ្យមួយ ក្នុងចំណោមមជ្ឈមណ្ឌលមជ្ឈិមបូព៌ាដទៃទៀត ហើយវាត្រូវបានសាងឡើង ក្នុងសតវត្សទី១៣ មុនគ.ស និងក្លាយជាទីក្រុងធំនៃអាណាចក្រអាសស៊ើរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងត្រូវខ្ទេចខ្ទាំ ដោយសង្គ្រាម និងត្រូវពួក IS កាន់កាប់ ៕ ម៉ែវ សាធី