ព័ត៌មានទាន់ហេតុការណ៍៖

ងុបងល់នឹងលេងហ្វេសប៊ុកច្រើនពេក ប្តីទ្រាំមិនបានបង្កហិង្សា

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែខឹងនឹងរឿងប្រពន្ធលេង facebookច្រើនពេក ធ្វើឲ្យបុរសម្នាក់ទប់កំហឹងមិនបាន បង្កហិង្សាវាយតប់ប្រពន្ធបណ្តាលឲ្យរងរបួស ព្រោះតែការប្រចណ្ឌ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម៨ ផ្ទះសង់ថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនបង្កឈ្មោះ ជូ អ៊ីនសុខ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ សា គឿន សុគន្ធី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា ។

ប្រភពពីស្រ្តីរងគ្រោះជាប្រពន្ធបានឲ្យដឹងថា រូបគាត់បានរៀបការ និងរួមរស់នៅជាមួយគ្នាអស់រយៈពេលជាយូរឆ្នាំមកហើយៗបានកូនប្រុស២នាក់ ក្នុងបន្ទុក ហើយកន្លងមក គ្រួសារគាត់ពុំសូវមានសេចក្តីសុខទេ ប៉ុន្តែដោយសារគាត់អាណិតកូន ទើបចេះតែទ្រាំទៅ លុះមកដល់ថ្ងៃកើតហេតុ ប្តីបានប្រចណ្ឌគាត់រឿងលេង facebook អែតហ្វ្រែនច្រើនពេក ដោយចោទថា ប្រុសៗក្នុង facebookហ្នឹង គឺជាសាហាយឯងទាំងអស់ ហើយក៏កើតជាឈ្លោះគ្នាទៅ ហើយប្តីគាត់បានវាយ និងយកកន្ទ្រៃមកចាក់បណ្តាលឲ្យរងរបួស ថែមទាំងយកកូនប្រុសអាយុ៧ខែ ទៅដាក់ក្នុងបន្ទប់ជួលចាក់សោមិនឲ្យអ្នកណាចូល ទើបគាត់ភ័យ ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីស្រ្តីជាប្រពន្ធថា ប្តីគាត់ប្រើអំពើហិង្សា និងយកកូនតូចចាក់សោក្នុងបន្ទប់ភ្លាមក៏ចុះទៅឃាត់ខ្លួនបុរសនោះ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ។

ក្រោយពីសាកសួរ បុរសបង្ក្កបានឆ្លើយសារភាពថា គាត់ពិតជាបានប្រើអំពើហិង្សាលើប្រពន្ធមែន ដោយសារតែប្រពន្ធគាត់លេង facebookជាមួយប្រុសៗច្រើនពេក ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាក់ការតាមផ្លូវច្បាប់បន្ត ៕ តុង សីហា

3 1 2


ចែករំលែក៖