ភ្នំពេញ៖ អរិយក្សត្រ ដែលមានទីតាំងនៅក្បែមជ្ឈមណ្ឌលកោះពេជ្រ បានបង្កើនសុវត្ថិភាពក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះខែ ។
លោក ផុន គឹមឡុង តំណាងកំពង់ចម្លងនេះ បានប្រាប់ឲ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុងឱកាសពីធីបុណ្យបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះខែនេះ កំពង់ចម្លងមានកាណូតចំនួន៦គ្រឿងសុទ្ធតែរឹងមាំ និងមានសាឡាងដែលយកមកពីក្រសួងសារធារណការ មួយបន្ថែមទៀត ដើម្បីដឹកជញ្ជូនអ្នកដំណើរពីត្រើយខាងកើតមកខាងលិច និងពីខាងលិចទៅត្រើយខាងកើត។ ជាមួយគ្នានេះ ក៏បានបន្ថែមការងារត្រៀមបម្រុងទុកជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ។ លោកបញ្ជាក់ថា «កំពង់ចម្លងបើកចំហរករណីពលរដ្ឋមានបញ្ហាអ្វី ឬមានជំងឺអ្វីជាបន្ទាន់ និងចម្លងដោយមិនគិតពីគម្រៃ និងពេលវេលា
លោក ផុន គឹមឡុង បានឲ្យដឹងថា កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានចូលរួមរៀបចំហេដ្ឋារចនាសម័ន្ធ ដែលមានភាពល្អប្រសើរសមស្របទៅនឹងការចូលរួមរបស់អាជ្ញាធរ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយក្នុងនោះមានការណូតរឹងមាំដែលចេញចូលបានលឿន មានគំនូសចរាចរណ៍បង្កភាពងាយស្រួលចេញចូល បង្កាគ្រោះថ្នាក់ផ្សេងៗ។ លោកអំពាវនាវដល់ប្រជាពលរដ្ឋដែលចូលរួមទស្សនាកំសាន្តពិធីនេះទាំងអស់ មានការប្រុងប្រយ័ត្នទាំងសុវត្ថិភាព និងរបស់របរផ្ទាល់ខ្លួន ជៀសវាងការបាត់បង់ជាយកថាហេតុ។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះខែឆ្នាំនេះ បាននឹងកំពុងប្រព្រឹត្តទៅចាប់ថ្ងៃទី១៤ដល់ថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងនេះ បន្ទាប់ពីខកខានតាមបណ្តាឆ្នាំកន្លងមក។
ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពិធីនេះ អាជ្ញាធរក្រុងភ្នំពេញ បានរៀបចំកម្លាំងសមត្ថកិច្ចប្រមាណ១ម៉ឺននាក់ ពង្រាយនៅតាមទីតាំងសំខាន់ៗ ៕ សំរិត