ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ាណែត ជួបសំណេះសំណាល​និង​ចែកអាវរងាជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត នាយសេនាធិការចម្រុះមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងកម្លាំងពិសេសភរវ កម្មនិងលោក យន្ត មីន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបានអញ្ជើញចូលរួមសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវអគារការិយាល័យទី៤ភស្តុភារនិងនាំយក អាវរងាដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

លោកឧត្តមនាវីឯក អ៊ុក សីហា មេ បញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមមានប្រសាសន៍ថា សភាពការណ៍សន្តិសុខទូទៅនៅតំបន់សមុទ្រមានសភាពល្អនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយ ប្រទេសជិតខាង។ ទន្ទឹមនោះយើងមូលដ្ឋានសមុទ្រក៏បានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរដែនដីក្នុងកិច្ចការពារសន្តិសុខការពារបូរណភាពដែនដី និងសន្តិ សុខសង្គម ក៏ប៉ុន្តែមានបញ្ហាប្រឈមមួយ ចំនួនដូចជាការត្រូវជួសជុលនាវាជាចាំបាច់ផងដែរមូលដ្ឋានសមុទ្របានស្នើសុំទៅ អគ្គបញ្ជាការកងទ័ពជើងទឹក ក្រសួងការ ពារជាតិរួចហើយ ចំពោះបញ្ហារ៉ាដានៅតាមតំបន់កោះការជួសជុលប្រើប្រាស់របស់យើងមានកម្រិត ។ បញ្ជាការកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាមក៏បានបណ្តុះបណ្តាលធនធានមនុស្សពលទាហានថ្មីជ្រើសរើសបម្រើកងទ័ពជើងទឹកចំនួន២០០នាក់បន្ថែមទៀត ។

ដោយឡែកការកសាងអង្គភាពមាន សមិទ្ធផលជាច្រើនដែលបានកសាង ហើយអគារទាំងអស់គឺជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងឆ្នាំ២០០៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញទៅកោះពូរូរ៉ៃសួរសុខទុកកងទ័ពព្រមទាំងបានផ្តល់អគារជិត ២០ខ្នងសម្រាប់ជួយតំបន់កោះក៏ដូចជា មូលដ្ឋានសមុទ្រ។ នេះជាមោទនៈភាព សម្រាប់បងប្អូនបន្តវេនជំនាន់ក្រោយបានប្រើប្រាស់បន្តទៀត ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍សំណេះសំណាលជាមួយនាយនាវី នាយនាវីរង និងពលនាវិកទាំង អស់ដោយអនុវត្តតាមបទបញ្ជាសម្តេចតេជោឱ្យនាំយកអាវរងាជូនដល់កងកម្លាំងតាមព្រំដែនគោករហូតដល់តំបន់សមុទ្រធ្វើយ៉ាងណាឱ្យអាវរងាទាំងនេះដល់ដៃកងកម្លាំងរបស់យើងមុនបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយ អាវរងានិងអាវភ្លៀងត្រូវបានចែកជូនដល់កងកម្លាំងជាបន្តបន្ទាប់របស់យើងមិនមែនជាលើកទី១ទេ សំខាន់បំផុតកម្លាំងអាទិភាពឈរជើងនៅតាមព្រំដែន និង តំបន់សមុទ្រដែលបានបំពេញភារកិច្ចត្រៀមការពារដែនសមុទ្រនិងចូលរួមប្រតិបត្តិការផ្សេងៗទៀត។

លោកបានបញ្ជាក់ថា សម្តេចបានយក ចិត្តទុកដាក់ដោយបញ្ចូលអង្គភាពមូល ដ្ឋានសមុទ្ររាមក្នុងអង្គភាពអាទិភាព ដោយ ទទួលការជួយឧបត្ថម្ភពិសេសក្នុងការផ្គត់ផ្គង់ជីវភាពបន្ថែម៣.០០០រៀលក្នុងមួយថ្ងៃសម្រាប់កងទ័ពម្នាក់ក្នុងចំណោមកង ទ័ពមានអាទិភាព៧០០នាក់មានកងទ័ពការពារអាកាសនិងដឹកជញ្ជូនមូលដ្ឋាន សមុទ្រផងដែរ ។

ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកសម្តេចក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងជូនពរឱ្យកងកម្លាំងរបស់យើងមានសុខភាពល្អគ្រប់ៗគ្នា។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ ទៀតថា សម្តេចតែងតែយកចិត្តទុកដាក់ ទទួលខុសត្រូវតាមដានជួយដល់កងទ័ពជាប្រចាំដើម្បីកៀរគរប្រកបដោយចីរភាព និងកៀរគរធនធានជាច្រើនដើម្បីបំប៉ន បន្ថែមពិសេសដល់កងកម្លាំងប្រដាប់អាវុធរបស់យើងឱ្យមានជីវភាពកាន់តែប្រសើរឡើងធ្វើឱ្យកងទ័ពយើងពីមួយឆ្នាំទៅមួយ ឆ្នាំកាន់តែរឹងមាំមានកម្រិតជីវភាពល្អ ប្រសើរនិងមានសមត្ថភាពខ្ពស់ទាមទារនូវការកែច្នៃនិងកៀរគរជាច្រើនតែអ្វីដែល សំខាន់រាជរដ្ឋាភិបាលបានចែករំលែកថវិកាដល់កងទ័ពរបស់យើងហើយសំខាន់ ទៀតនោះគឺសុខសន្តិភាពស្ថិរភាពប្រទេស របស់យើងថែរក្សាឱ្យបានភាពច្បាស់លាស់ ជឿជាក់ និងភាពនឹងនរបស់កងកម្លាំង ប្រដាប់អាវុធឱ្យស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ។ ការថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសផលប្រយោជន៍កងទ័ពរបស់យើងដែលបាន បំពេញភារកិច្ចដើម្បីកិច្ចការពារបូរណភាពទឹកដីនិងការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើន៕ សហការី

srd-1 srd srd-2


ចែករំលែក៖