ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានសង្សារកញ្ចាស់ វាយហើមមុខហើមមាត់រហូតដល់សន្លប់នៅកន្លែងដោយសារតែកើតជម្លោះរឿង លុយកាក់បន្ទាប់ពីបានរួមរ័កជាមួយគ្នារួចហើយ។ ករណីចម្លែកនេះបានកើតឡើង នៅការដ្ឋានសំណង់មួយក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ម៉ៅ សឿត អធិការរងនគរបាល ខណ្ឌច្បារអំពៅបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថាមូលហេតុ ដំបូងគឺបុរសម្នាក់ឈ្មោះ សិុន ម៉ុន អាយុ ៥៨ ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅ ក្នុងការដ្ឋានសំណង់កន្លែងកើតហេតុខាង លើបានទូរស័ព្ទហៅស្ត្រីជាសង្សារឈ្មោះ ព្រាប ហឹុង អាយុ៤៨ឆ្នាំ ឲ្យមកជួបខ្លួននៅ ក្នុងការដ្ឋានសំណង់ខាងលើដោយសន្យាថានឹងឲ្យលុយ៥០ដុល្លារ និងបានប្រាប់ស្ត្រីនោះថាពេលមកត្រូវស្លៀកតែរ៉ូបមក បានហើយ។ ក្រោយពីបានទទួលការណាត់ជួបហើយស្ត្រីរងគ្រោះបានមកភ្លាមដោយមិនបានស្លៀករ៉ូបដូចការកុម្ម៉ង់របស់បុរសចំណាស់នោះទេគឺស្លៀកពាក់ខោអាវមក ធម្មតា។
លុះពេលមកដល់ភ្លាមបុរសចំណាស់ នោះគាត់ហាក់បីដូចជាអន់ចិត្ត ព្រោះស្ត្រីជាសង្សារមិនព្រមស្លៀករ៉ូបមកតាមការកុម្ម៉ង់របស់ខ្លួនធ្វើឲ្យបាត់បង់ឱកាសមានអារម្មណ៍បែបរ៉ូម៉ាទិចហើយបុរសនេះក៏ប្រាប់ថាឲ្យតែ២៥ដុល្លារទេពេលនោះស្ត្រីរងគ្រោះឆ្លើយថាអត់យកទេ។លុយប៉ុណ្ណឹងនោះបុរស សំណង់បានតបវិញថាបើមិនយកក៏វ៉ៃសិចដែររួចក៏នាំគ្នារួមរ័កទាំងអារម្មណ៍ស្រើបស្រាលរហូតបានសម្រេច។
ប្រភពដដែលបានបន្តរាក្រោយពីរួម រ័ករួចរាល់ហើយភាគីទាំង២បានឈ្លោះ ប្រកែកគ្នារឿងលុយកាក់ រហូតឈានដល់ មានហិង្សាកើតឡើងតែម្តង។ដោយភាគី ខាងប្រុសបានចោទថានាងជាសង្សារមិនធ្វើតាមការចង់បានរបស់គេដែលចង់ឲ្យស្លៀករ៉ូបមកបែរជាស្លៀកខោមកវិញ។
រីឯស្ត្រីជាសង្សារវិញបានឆ្លើយថា ពេលរួមរ័កគង់តែដោះសម្លៀកបំពាក់ចេញដូចតែគ្នា ចាំបាច់ស្លៀករ៉ូបទើបរួមសិចបាន?ការពិតនេះគឺដៃគូរបស់គាត់មានគំនិតខូច ។ មិនតែប៉ុណ្ណោះជនដៃដល់បានដណ្តើមយកលុយពីគាត់អស់៣៧ដុល្លារនិងលុយខ្មែរ១៨០០០រៀលបន្ថែមទៀតទើបគេច ខ្លួនទៅបាត់។
ក្រោយពីកើតហេតុស្ត្រីខាងលើទៅប្តឹងនគរបាលឲ្យតាមរកមុខសញ្ញាជនដៃដល់ ឃើញនៅកន្លែងផឹកស៊ីមួយក្នុងខណ្ឌច្បារអំពៅក៏ចាប់ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់តែម្តងទៅ៕ហេង នរិន្ទ្រ