ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកោះកុងក្នុង១ថ្ងៃមានមនុស្ស២នាក់លង់ទឹកស្លាប់នៅកន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តកោះកុង: សមត្ថកិច្ចខេត្តកោះកុងបានឲ្យដឹងថា មានករណីមនុស្ស២នាក់ លង់ទឹកស្លាប់នៅកន្លែងផ្សេងគ្នាគឺលើកទី១នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ មានស្ត្រីម្នាក់បានលង់ទឹកស្លាប់ហើយកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ដងពែងនិងលោកមេភូមិបានចុះត្រួតពិនិត្យសាកសពរួច បញ្ជាក់ថាស្ត្រីរងគ្រោះលង់ទឹកស្លាប់ដោយខ្លួនឯងនៅចំណុចទំនប់បានទៀតស្ថិតក្នុងភូមិបានទៀត ឃំុដងពែង ស្រុកស្រែអំបិល ។

សពជនរងគ្រោះឈ្មោះ តេង ម៉ៅ ភេទ ស្រី អាយុ ៥៤ ឆ្នាំ មានទីលំនៅភូមិបានទៀត ឃុំដងពែង បានផឹកស្រាស្រវឹងរួចក៏ចុះទៅ ដកស្គន់និងព្រលឹត ។ សូមបញ្ជាក់ថាជន រងគ្រោះផឹកស្រាស្រវឹងប្រចាំថ្ងៃនិងជាស្រ្តីមេម៉ាយរស់នៅម្នាក់ឯងកូនទៅធ្វើការនៅស្រុកឆ្ងាយអស់។ក្រោយពីពិនិត្យរួចកម្លាំងជំនាញបានធ្វេីលិខិតប្រគល់ជូនសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី។

លើកទី២នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ មានមនុស្សលង់ទឹកស្លាប់ (មូលហេតុុស្រវឹងស្រារអិលធ្លាក់ទឹក )។ សាកសពឈ្មោះ យ៉ន សារ៉េត ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

ករណីនេះកម្លាំងជំនាញបានពិនិត្យរួចប្រឝល់សាកសពទៅឲ្យក្រុមគ្រួសារចាត់ ចែងធ្វើបុណ្យតាមប្រពៃណី ៕ សហការី

aswe


ចែករំលែក៖