ព័ត៌មានទាន់ហេតុការណ៍៖

ដីឡូត៍មួយកន្លែងនៅក្បែរគល់ស្ពានពោធិ៍អង្រង់ជិតរង្វង់មូលក្នុងឃុំត្រពាំងវែងមានគេរំលោភយកដីចំណីអូរធ្វើកម្មសិទ្ធិសង្ស័យមន្រ្តីសុរិយោដីខេត្តជាអ្នកចេញប្លង់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ សំណង់រោងជាងដែកមួយកន្លែងក្បែរស្ពានពោធិ៍អង្រង់ជិតរង្វង់មូល ក្នុងឃុំត្រពាំងវែងកំពុងសាងសងបានជិត ១០០ភាគរយហើយ រំលោភយកដីចំណី អូរធ្វើជាកម្មសិទ្ធិ ដោយសង្ស័យមន្រ្តីសូរិយោ ដីខេត្តជាអ្នកចេញប្លង់ឲ្យទើបម្ចាស់ដីនីមួយៗមានប្លង់កម្មសិទ្ធិជាហូរហែដោយមិនខ្វល់ថាដីនោះជាប់អូរ ជាប់ស្ពានឬ បឹងបួអ្វីទាំងអស់សំខាន់បានលុយដាក់ហោប៉ៅ ។

ពាក់ព័ន្ធករណីនេះ លោកអឹម សូឌីណាប្រធានមន្ទីរសុរិយោដីខេត្តកំពង់ធំបាន បញ្ជាក់ថាដីនេះមិនប៉ះពាល់ដីអូទេ បើ មើលទៅហាក់ដូចជានៅក្រោមស្ពាន់ តែដី នេះលោកឌឹត ធន អតីតប្រធានមន្ទីរសុរិយោដីខេត្តជាអ្នកចេញប្លង់រឹងឲ្យ ។ ការឆ្លើយនេះពុំដឹងថាលោកឆ្លើយដោះសាយករួច ខ្លួចហើយទម្លាក់កំហុសឲ្យអ្នកចាស់ឬយ៉ាងណានោះទេ ព្រោះសំណង់ច្រើនណាស់ត្រូវបានសាងសង់រំលោភច្បាប់ មិនខុសពីការនិយាយថាអ្នកចេះច្បាប់រំលោភច្បាប់នោះ ទេ ។ ដូច្នេះសូមក្រសួងស្ថាប័នពាក់ព័ន្ធគួរចុះពិនិត្យរាល់សំណង់ទាំងឡាយដែលកំពុងសាងសង់ថ្មីៗនៅក្នុងខេត្តកំពង់ធំផងព្រោះសង្ស័យថាមានការសូកប៉ាន់ច្រើនករណីណាស់ ពិសេសអង្គភាពប្រឆាំងអំពើពុក រលួយ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយលោកអឹម សូឌីណា ប្រធានសុរិយោដីខេត្តកំពង់ធំបានប្រាប់ថាច្បាប់បានកំណត់ពីគល់ស្ពានចន្លោះ ៣០ម៉ែត្រ ទើបមានសិទ្ធិធ្វើប្លង់ឬចេញប្លង់ កម្មសិទ្ធិបានតែតាមការពិនិត្យជាក់ស្ដែងដីនេះគឺប្លង់ជាប់និងគល់ស្ពានតែម្ដងគឺខុសទៅនិងច្បាប់ទាំងស្រុង ។

លោក យ៉ុម សុជា ម្ចាស់រោងជាងដែកដែលបានសាងសង់លើដីនេះបានប្រាប់ថាលោកបានសុំគេដើម្បីធ្វើរោងជាងពុំមានអ្នកណាចេញច្បាប់ឲ្យនោះទេ ។ មន្រ្ដីសុរិយោដីក៏បានចុះវាស់វែងដោយដឹងថាមានផលប៉ះពាល់តែនៅតែបណ្ដោយឲ្យធ្វើរហូត ដល់សំណង់ជិតរួចជាស្ថាពរ ៕ ប៊ុន រិទ្ធី

as-3 as as-1 as-2


ចែករំលែក៖