ព័ត៌មានទាន់ហេតុការណ៍៖

គយចល័តប៉ាក់ខ្លងចាប់ទូកដឹកឈើគ្រញូង១គ្រឿងមកលាក់ទុក៣-៤ថ្ងៃហើយ

ចែករំលែក៖

ខេត្តកោះកុង៖ ប្រជាពលរដ្ឋនៅឃុំប៉ាក់ ខ្លងនិយាយថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសម្នាក់មិនដឹងជាម្ចាស់ទូក ឬក៏ម្ចាស់ឈើគ្រញូងនោះទេបានទម្លាយថា គយចល័តប៉ាក់ខ្លងចាប់ទូកដឹកឈើគ្រញូង១គ្រឿងមកលាក់ទុក៣-៤ថ្ងៃហើយចរចា លុយកាក់គ្នាមិនត្រូវសោះដោយសារលោកគយគាត់ជំរិតទារប្រាក់ច្រើនពេក។

ប្រភពដដែលបានបន្តថា គយឃាត់ទូកគាត់៤ថ្ងៃហើយនៅមិនឃើញហៅឲ្យផ្តិតមេដៃ ឬស៊ីញ៉េលើកំណត់ហេតុអ្វីសោះ សង្ស័យថាលាក់ថ្នាក់លើទេដឹង ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចគយចល័ត នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលប្រចាំការនៅជាមួយគយខេត្តកោះ កុងស្នាក់ការប៉ាក់ខ្លង ស្ថិតនៅភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានចាប់ ទូកដឹកឈើគ្រញូងខាងលើរួចហើយក៏បាន អូសយកទូកល្មើសទៅរក្សាទុកនៅខាងក្រោយស្នាក់ការរបស់ខ្លួន។ បន្ទាប់មកបានរើយកឈើគ្រញូងទៅលាក់ទុកនៅក្នុងស្នាក់ការដោយមិនបានសហការជាមួយសមត្ថ កិច្ចណាទាំងអស់ ។

ប្រភពខាងលើបន្តថា ឈើគ្រញូងខាង លើមានទម្ងន់៤តោនជារបស់មន្ត្រីយោធា ម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះយ៉ាង ច្បាស់ហើយធ្លាប់ប្រកបរបរនេះជាយូរ ឆ្នាំមកហើយ ។

ជារឿយៗមន្ត្រីយោធារកសុីដឹកឈើ គ្រញូងចេញទៅប្រទេសវៀតណាមតែងតែបង់លុយជាប្រចាំឲ្យទៅសមត្ថកិច្ចគយចល័តខាងលើ តែលើកនេះមិនដឹងថា សំណែនតិចពេកក៏មិនដឹងទើបឈានដល់ការចាប់រឹបអូសយកមកលាក់បែបនេះ។

ប្រភពដដែលបញ្ជាក់ថា ហេតុដែល មន្ត្រីគយចល័តមិនព្រមធ្វើរបាយការណ៍ ជូនថ្នាក់លើ និងរារាំងមិនឲ្យអ្នកកាសែត និងទូរទស្សន៍ចូលថតដោយសារតែមន្ត្រីយោធាជាម្ចាស់ឈើកំពុងរកវិធីយកឈើប្រភេទផ្សេងមកដាក់ជំនួសហើយយកឈើគ្រញូងចេញទៅវិញតាមប្រភពជា ច្រើននិយាយថា តម្លៃនៃការសុំដោះដូរឈើ ឡើងដល់ជាង២មឺុនដុល្លារ ហើយរួមទាំង សំបកទូកផង ។

ទាក់ទិននឹងបញ្ហានេះនគរវត្តមិនអាច រកការបំភ្លឺពីលោកប្រធានគយចល័តប៉ាក់ខ្លងបានទេនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕ ហេង នរិន្ទ្រ

aew


ចែករំលែក៖