ព័ត៌មានទាន់ហេតុការណ៍៖

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៥០នាក់ ចុះអប់រំផ្សព្វផ្សាយជំងឺអេដស៍ដល់ប្រជាពលរដ្ឋមកចូលរួមព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចំនួន៥០នាក់ សហការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានចុះ អប់រំផ្សព្វផ្សាយ វិធីនៃការការពារ មេរោគអេដស៍និង ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ នៅឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក០៣ ថ្ងៃ ចាប់ ពីថ្ងៃទី១៣ ដល់១៥ វិច្ឆិកា ដល់ប្រជាពលរដ្ឋដែលពិធី នេះ មានការ ចូលរួមពីអង្គការដៃគូរ សិល្បករជាច្រើននាក់ផងដែរ។

លោក អៀង មូលី រដ្ឋមន្ដ្រី អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៥ វិច្ឆិកា នេះថា ៖ គោលបំណងសំខាន់នៃយុទ្ធនាការនេះគឺបញ្រ្ជាបការយល់ដឹងអំពីមេរោគអេដស៍ ជំងឺអេដស៍ តាមរយៈយុទ្ធនាការនេះដល់មហាជនទូទៅជាពិសេសនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលមានរយៈពេល បីថ្ងៃ ដើ ម្បីយើងទាំងអស់គ្នាចូលរួមទប់ស្កាត់ បង្កា និងកាត់បន្ថយការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ ព្រោះថានេះគឺការងារដែលយើងត្រូវចូលរួមទាំងអស់គ្នា។

សូមបញ្ជាក់ថា ៖ ក្រៅពីសកម្មភាពចុះពិនិត្យព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្ត ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចូលរួមសកម្មភាពសង្គមជាច្រើនរួមចុះផ្សព្ធផ្សាយស្តីពីការអប់រំសុខភាពប្រជាពលរដ្ឋតាមសហគមន៍តាមរយៈការដើរតាមខ្នងផ្ទះ ការជិះកង់, និងការជិះម៉ូតូកង់បី ការចុះអប់រំ ព្យាបាលកុមារកំព្រាតាមអង្គការ កម្មករ កម្មការិនីតាមបណ្តារោងចក្រ ធ្វើបទបង្ហាញការសង្គ្រោះបឋមតាមអង្គភាពនានា ព្រមទាំងសហការជាមួយអង្គការ ស្ថាប័នដទៃទៀតដើម្បីធ្វើយុទ្ធនាការផ្សេងៗ៕ សំរិត

image2 image1


ចែករំលែក៖