ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំចុះបង់ត្រីក្នុងទឹកប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កាលពីរវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែ វិច្ចិកា ឆ្នាំ២០១៦ បុរសម្នាក់បានផឹកស្រាស្រវឹងចុះបង់ត្រីក្នុងទឹកប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់នៅស្រុកបារាយណ៍ ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចប្រឡាយទឹកខាងកើត ភូមិខ្នាយទង ចំងាយ១០០ម៉ែត្រ ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ម៉ី សុខគៀល ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ បានផឹកស្រារួចចុះបង់ត្រីតែម្នាក់ឯង គ្មាននរណាឃើញ ក៏បណ្ដាលឲ្យលង់ទឹកដោយមិនដឹងស្លាប់ពីពេលណាទេ ក្រោយពីប្រជាពលរដ្នជួយស្រង់នោះគឺជនរងគ្រោះបានស្លាប់បាត់ហើយ។

ក្រោយពីសមត្ថកិច្ចធ្វើកុសល្យវិច័យរួចពុំមានស្លាក់ស្នាមអ្វីផ្សេង ក៏ប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

aes


ចែករំលែក៖