ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាជនជាតិខ្មែរឥស្លាមបានសម្រេចធ្វើអត្តឃាត សម្លាប់ខ្លួនឯង ដោយលេបថ្នាំកណ្តុរ និង អារក ព្រោះតែតួចចិត្ត និងជីវភាពក្រីក្រ រួមផ្សំមានជំងឺប្រចាំកាយផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ក្រុមគ្រួសាបានឲ្យដឹងថា បុរសដែលសម្លាប់ខ្លួនឯងនេះ មានឈ្មោះ ឡឹប សាទ អាយុ៣១ ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ាត់ រន្នី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានកូនស្រីតូចម្នាក់ ជីវភាពក្រីក្រ រស់នៅជាមួយផ្ទះបងប្អូននៅក្នុងភូមិព្រៃពីស ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ។
ក្រុមគ្រួសារបានអោយដឹងទៀតថា បុរសឈ្មោះ ឡឹប សាទ កាលពីជាង២ឆ្នាំមុន មានជំងឺរ៉ាំរ៉ៃព្យាលបាលមិនជា ទ្រព្យសម្បត្តិ ដែលមានតិចតួចលក់មើលខ្លួនអស់ហើយ តែជំងឺនៅតែព្យាបាលមិនជា ។
មុនពេលកើតហេតុនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈ្មោះ ឡឹម សាទ នេះបានព្យាយាមធ្វើអត្តឃាតខ្លួនឯងចំនួន២ដង គឺនៅពេលពេលព្រឹកនោះ បានសម្ងំលេបថ្នាំកណ្តុរ និង យកកាំបិតកាប់ក្បាលខ្លួនឯង បណ្តាលឲ្យរងរបួស ហើយត្រូវបានអ្នកជិតខាងជួយទាន់ ។ លុះដល់រសៀលថ្ងៃដដែល ក៏បានយកកាំបិតអារកខ្លួនឯង បណ្តាលឲ្យដាច់សរសៃ ហូរឈាម និងបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត រហូតដល់ម៉ោង២អធ្រាត្រ បុរសរូបនេះបានស្លាប់តែម្តង បន្ទាប់ពីពេទ្យព្យាយាមជួយសង្រ្គោះអស់លទ្ធភាព ៕ ចន្ថា