ភ្នំពេញ៖ ស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញដេកសន្លប់នៅតាមផ្លូវបេតុងមួយកន្លែង ក្បែររបងរោងចក្រផលិតស្រាបៀរហ្ក្រោន ដែលគេសង្ស័យថា បណ្ដាលមកពីខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់នគរបាល ប៉ុស្ដិ៍ចោមចៅ ហៅថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះ កុសុមៈភ្លាមៗដែរ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុមួយកន្លែង ក្បែររបងរោងចក្រផលិតស្រាបៀរហ្ក្រោន ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ មានអាយុប្រហែល២៨ឆ្នាំ ហើយកន្លង មកត្រូវបានគេប្រទះឃើញនាង ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹងនោះដែរ ប៉ុន្តមិនបានដឹងថា នាងស្នាក់នៅផ្ទះជួល ឬផ្ទះផ្ទាល់ខ្លួនឯង ។ ស្ត្រីរងគ្រោះមានប្ដីត្រឹមត្រូវ ឃើញទៅណាមកណាជាមួយប្ដី ។ ប៉ុន្តែពេលនេះ មិនដឹងថា មានបញ្ហាអ្វីទើបនាង បែរជាមកដេកសន្លប់នៅកន្លែងកើតហេតុនោះទៅវិញ ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលចុះមកដល់ចុះណុចកើតហេតុ និងហៅរថយន្តសង្គ្រោះមកដឹកយកទៅមុន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ ៕ សុខាសែនជ័យ