ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីសពាក់ស្លាកលេខខេមរភូមិន្ទបុកម៉ូតូរបួសធ្ងន់ម្នាក់រួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីរថយឡិចស៊ីសមួយគ្រឿងដែលពាក់ស្លាកលេខខេមរភូមិន្ទបានបុកពេញមួយទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុនេះ ឈ្មោះ ស៊ុន តាអេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុចជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តលិចស៊ិស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ២.៣៨០០ ដែលបើកក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅស្របគ្នា នៅពេលមលដល់ចំណុចកើតហេតុ រថយន្តបានគេចឧបសគ្គនៅពីមុខក៍ជ្រុលទៅបុកម៉ូតូពីក្រោយពេញមួយទំហឹងតែម្តង បណ្តាលអោយម៉ូតូប៉ើងខ្ទាតបោកជនរងគ្រោះទៅនឹងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ចំណែក ឯអ្នកបើកបរថយន្តឡិចស៊ីសបានចុះពីរថយន្តរត់គេចខ្លួន ។

ចំពោះមធ្យោបាយបង្កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ ចន្ថា

ae-2 ae ae-1


ចែករំលែក៖